ព្រះត្រៃបិដក ភាគ ៥៦

 ​[​៧​]​ ​ភិក្ខុ​ណា​ ​ជា​បុគ្គល​ម្នាក់ឯង​ ​ចូល​ទៅកាន់​ព្រៃ​ត្រជាក់​ ​ជា​អ្នក​សន្តោស​ ​មានចិត្ត​ខ្ជាប់ខ្ជួន​ ​មានជ័យ​ជំនះ​ ​ប្រាសចាក​សេចក្តី​ព្រឺរោម​ ​(​ភិក្ខុ​នោះ​ ​ឈ្មោះថា​)​ ​មាន​ប្រាជ្ញា​ ​រក្សា​កាយគតាសតិ​។​
 ឮថា​ ​សី​ត​វនិ​យត្ថេ​រមាន​អាយុ​ ​(​បាន​ពោល​)​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​៨​]​ ​បុគ្គល​ណា​ ​កំចាត់​បង់​នូវ​សេនា​នៃ​មច្ចុរាជ​ ​ដូចជា​ជំនន់​ដ៏​ធំ​ ​កំចាត់​បង់​នូវ​ស្ពាន​បបុស​ ​ដែល​មាន​កំឡាំង​ថយ​ ​ជា​អ្នកមាន​ជ័យជំនះ​ ​ប្រាសចាក​សេចក្តី​តក់ស្លុត​ ​បុគ្គល​នោះ​ ​ឈ្មោះថា​មាន​ឥន្ទ្រិយ​ទូន្មាន​ហើយ​ ​មានចិត្ត​ខ្ជាប់ខ្ជួន​ ​រំលត់ទុក្ខ​ហើយ​។​ ​
 ឮថា​ ​ភល្លិ​យត្ថេ​រមាន​អាយុ​ ​(​បាន​ពោល​)​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​៩​]​ ​ភិក្ខុ​ណា​ ​ដែលគេ​ទូន្មាន​បាន​ដោយ​ក្រ​ ​តែ​បាន​ទូន្មាន​ខ្លួនឯង​ ​ដោយ​ការ​ទូន្មាន​ ​(​ឥន្ទ្រិយ​)​ ​ជា​អ្នកប្រាជ្ញ​ ​មានចិត្ត​សន្តោស​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​មានជ័យ​ជំនះ​ ​ប្រាសចាក​សេចក្តី​ព្រឺរោម​ ​ភិក្ខុ​នោះ​ ​ប្រាសចាក​រាគៈ​ ​មានចិត្ត​ខ្ជាប់ខ្ជួន​ ​រំលត់ទុក្ខ​ហើយ​។​ ​

​វី​រត្ថេរ​។​

ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636866441751650416
ទៅកាន់ទំព័រ៖