ព្រះត្រៃបិដក ភាគ ៥៦

​ថេរគាថា​ ​ឯក​និបាត​ ​ទុតិយវគ្គ​


 [​១២​]​ ​ភិក្ខុ​អ្នក​ច្រើន​ដោយ​សេចក្តី​រីករាយ​ក្នុង​ធម៌​ ​ដែល​ព្រះពុទ្ធ​ទ្រង់​ប្រកាស​ហើយ​ ​រមែង​បាន​សន្តិបទ​ ​គឺ​ព្រះនិព្វាន​ ​ជាទី​រម្ងាប់​នូវ​សង្ខារ​ ​ជា​គុណធម៌​នាំមក​នូវ​សេចក្តី​សុខ​។​

​ចូ​ឡ​វ​ច្ឆ​ត្ថេ​រ​។​


 [​១៣​]​ ​ភិក្ខុ​មាន​ប្រាជ្ញា​ជា​កំឡាំង​ ​បរិបូណ៌​ដោយ​សីល​ ​និង​វ័ត​ ​មានចិត្ត​ខ្ជាប់ខ្ជួន​ ​ត្រេកអរ​ក្នុង​ឈាន​ ​មានស្មារតី​ ​បរិភោគភោជន​តាម​មាន​ ​ជា​អ្នក​ប្រាសចាក​រាគៈ​ ​ក្នុង​លោក​នេះ​ ​តែង​រង់​ចំា​កាលកិរិយា​ប៉ុណ្ណោះ​។​

​មហា​វ​ច្ឆ​ត្ថេ​រ​។​


 [​១៤​]​ ​ភ្នំ​ជា​វិការៈ​នៃ​ថ្ម​ទាំងឡាយ​នោះ​ ​មាន​ពណ៌ខៀវ​ដូច​ពពក​ ​ជា​ភ្នំ​ដ៏​រុងរឿង​ ​មាន​ទឹក​ត្រជាក់​ ​ទ្រទ្រង់នូវ​វត្ថុ​ដ៏​បរិសុទ្ធ​ ​ដ៏​ដេរដាស​ ​ដោយ​សត្វ​អណ្តើក​មាស​ ​តែង​ញ៉ាំង​យើង​ឲ្យ​រីករាយ​។​

​វន​វ​ច្ឆ​ត្ថេ​រ​។​


 [​១៥​]​ ​ឧបជ្ឈាយ៍​ ​និយាយ​នឹង​ខ្ញុំ​ថា​ ​នែ​សី​វកៈ​ ​យើង​ចេញទៅ​អំពី​ស្រុក​នេះ​ ​កាយ​របស់​យើង​នៅក្នុង​ស្រុក​ ​តែ​ចិត្ត​របស់​យើង​ទៅកាន់​ព្រៃ​ ​យើង​សូម្បី​ដេក​ ​ក៏​ឈ្មោះថា​ដើរ​ ​ការ​ជាប់​ចំពាក់​របស់​ជន​អ្នកចេះដឹង​ ​មិន​មាន​ទេ​។​

​សាមណេរ​របស់​វន​វ​ច្ឆ​ត្ថេ​រ​។​

ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636866442997991703
ទៅកាន់ទំព័រ៖