ព្រះត្រៃបិដក ភាគ ៥៦

 ​(​នាង​ប្រេត​ ​តប​ថា​)​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​ប្រគេន​ម្សៅ​ល្ង​កិន​ប្រមាណ​ ​១​ ​ទោ​ណៈ​ ​ដល់​ភិក្ខុ​ដែល​កុំ​ពុង​ត្រាច់​ទៅ​ ​មានចិត្ត​ត្រង់​ ​ខ្ញុំ​ក៏បាន​ទទួលវិបាក​នៃ​កុសលកម្ម​នោះ​ក្នុង​វិមាន​ ​អស់​ចន្លោះ​កាល​ដ៏​យូរ​ ​តែ​ឥឡូវនេះ​ ​កុសល​នោះ​តិច​ពេក​ណាស់​។​ ​កាលកិរិយា​ ​នឹង​មាន​ក្នុង​ខាងលើ​អំពី​ ​៤​ ​ខែ​ ​ខ្ញុំ​នឹង​ចូល​ទៅកាន់​នរក​ដ៏​ខ្លាំងក្លា​ ​ខ្លោចផ្សា​ដោយពិត​ ​នរក​មាន​ជ្រុង​ ​៤​ ​មាន​ទ្វារ​ ​៤​ ​រាប់​ដោយ​ចំណែក​ដែល​ចែក​ហើយ​ ​មាន​ដែក​ព័ទ្ធជុំវិញ​ ​គ្រប​ដោយ​គម្រប​ដែក​។​ ​ផ្ទៃផែនដី​នៃ​មហានរក​នោះ​ ​សុទ្ធតែ​ដែក​ ​មាន​ភ្លើង​ឆេះ​ច្រាល​រន្ទាល​ ​ផ្សាយ​ទៅ​បាន​មួយ​រយ​យោជន៍​ ​ដោយ​ជុំវិញ​ ​តាំងនៅ​សព្វកាល​ ​ខ្ញុំ​នឹង​រងទុក្ខ​វេទនា​អស់​កាល​ជា​អង្វែង​ក្នុង​នរក​នោះ​ ​ព្រោះហេតុនោះ​ ​ខ្ញុំ​ទើប​ទទួលផល​នៃ​បាបកម្ម​ ​ដែល​ក្ដៅក្រហាយ​ក្រៃពេក​ណាស់​។​

​ចប់​ ​រឿង​ខ​លាត​ប្រេត​ ​ទី១០​។​


​រឿង​នាគ​ប្រេត​ ​ទី១១​


 [​១១​]​ ​(​សាមណេរ​សួរ​ថា​)​ ​អ្នក​ទៅ​មុនគេ​បង្អស់​ជិះ​ដំរីស​ ​ឯ​អ្នក​ទៅ​កណ្ដាល​គេ​ ​ជិះ​រថ​ទឹមសេះ​អស្សតរ​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636866402203348383
ទៅកាន់ទំព័រ៖