ព្រះត្រៃបិដក ភាគ ៥៦

 [​១៦​]​ ​ភិក្ខុ​គប្បី​កាត់​បង់​សំយោជនៈ​ខាងក្រោម​ ​៥​ ​គប្បី​លះបង់​សំយោជនៈ​ខាងលើ​ ​៥​ ​គប្បី​ចំរើន​ឥន្ទ្រិយ​ ​៥​ ​តទៅ​ ​ជា​អ្នក​កន្លង​នូវ​គ្រឿង​ជាប់​ចំពាក់​ ​៥​(​១​)​ ​ទើប​លោក​ហៅថា​ ​ឆ្លង​ឱឃៈ​បាន​។​

​កុណ្ឌ​ធាន​ត្ថេ​រ​។​


 ​[​១៧​]​ ​អាជានេយ្យ​(​២​)​ ​ដ៏​ចំរើន​ ​មាន​នង្គ័ល​ជាទី​ប្រព្រឹត្តទៅ​មក​ ​ជា​សត្វ​មាន​បូក​ ​តែង​ទៅ​បាន​ដោយ​ឥត​លំបាក​ ​យ៉ាងណាមិញ​ ​កាលបើ​និ​រាមិ​សសុ​ខ​ ​ដែល​ខ្ញុំ​បាន​ហើយ​ ​វេលា​យប់​ ​និង​ថ្ងៃ​ទាំងឡាយ​របស់ខ្ញុំ​ ​តែង​ប្រព្រឹត្ត​កន្លងទៅ​ ​ដោយ​ឥត​លំបាក​ ​ក៏​យ៉ាងនោះ​ដែរ​

​ពេល​ដ្ឋ​សី​សត្ថេ​រ​។​


 [​១៨​]​ ​បុគ្គល​ណា​ ​មាន​ថីនមិទ្ធៈ​ផង​ ​ជា​អ្នក​បរិភោគ​ច្រើន​ផង​ ​ល្មោភដេក​ផង​ ​ដេក​ប្រែប្រួល​ ​ៗ​ ​ផង​ ​ដូច​ជ្រូកស្រុក​ធំ​ ​ដែលគេ​ចិញ្ចឹម​ដោយ​ចំណី​ ​ក្នុង​កាលណា​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ល្ងង់ខ្លៅ​ ​តែង​ចូល​ទៅកាន់​គភ៌​រឿយ​ ​ៗ​ ​ក្នុង​កាលនោះ​។​

​ទាស​ក​ត្ថេ​រ​។​


​(​១​)​ ​គ្រឿង​ជាប់​ចំពាក់​ ​៥យ៉ាង​ ​គឺ​រាគៈ១​ ​ទោសៈ១​ ​មោហៈ១​ ​មានះ១​ ​ទិដ្ឋិ១​។​ ​(​២​)​ ​អាជានេយ្យ​ ​មាន៣យ៉ាង​ ​គឺ​គោ​អាជានេយ្យ១​ ​សេះ​អាជានេយ្យ១​ ​ដំរី​អាជានេយ្យ១​។​ ​អដ្ឋកថា​។​ ​ទី​ខ្លះ​ថា​ ​មាន៤យ៉ាង​ ​រាប់​យក​បុរស​អាជានេយ្យ​ចូល​ផង​។​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636866443546593081
ទៅកាន់ទំព័រ៖