ព្រះត្រៃបិដក ភាគ ៥៦

 ​[​១៩​]​ ​ភិក្ខុ​ជា​អ្នកទទួល​មរតក​របស់​ព្រះពុទ្ធ​ ​បាន​ពិចារណា​នូវ​ផែនដី​ ​គឺ​អត្តភាព​នេះ​ ​ដោយ​សំគាល់​ថា​ជា​រាង​ឆ្អឹង​ទាំងអស់​ ​ក្នុង​ភេ​សក​ឡា​វ័ន​ ​ភិក្ខុ​នោះ​ ​តែង​លះបង់​កាមរាគ​បាន​ ​ដោយ​ឆាប់រហ័ស​ ​ទំនង​ដូចជា​អាត្មាអញ​ ​(​នេះ​)​។​

​សិង្គាល​បិ​តុ​ត្ថេ​រ​។​


 [​២០​]​ ​ពួក​ជន​អ្នក​បង្ហូរទឹក​ ​តែង​បង្ហូរទឹក​ ​ពួក​អ្នកធ្វើ​ព្រួញ​ ​រមែង​ពត់​ព្រួញ​ ​ពួក​ជាង​ចំាង​ ​រមែង​ចាំងឈើ​ ​(​យ៉ាងណាមិញ​)​ ​ពួក​ជន​អ្នកមាន​វ័ត​ល្អ​ ​រមែង​ទូន្មាន​ខ្លួន​ឲ្យ​ត្រង់​ ​(​ក៏​យ៉ាងនោះ​ដែរ​)​។​

​កុ​ឡ​ត្ថេ​រ​។​


 [​២១​]​ ​ខ្ញុំ​មិន​មាន​មរណភ័យ​ទេ​ ​សេចក្តី​អាល័យ​ក្នុង​ជីវិត​ក៏​មិន​មាន​ ​ខ្ញុំ​ជា​អ្នក​នឹក​រឭក​ខ្ជាប់​ ​ដឹងខ្លួន​សព្វគ្រប់​ ​នឹង​ដាក់​ចោល​រាងកាយ​បាន​។​

​អ​ជិ​ត​ត្ថេ​រ​។​


​ឧទាន​


​និយាយ​អំពី​ចូ​ឡ​វ​ច្ឆ​ត្ថេ​រ​ ​១​ ​មហា​វ​ច្ឆ​ត្ថេ​រ​ ​១​ ​វន​វ​ច្ឆ​ត្ថេ​រ​ ​១​ ​សី​វក​សាមណេរ​ ​១​ ​កុណ្ឌ​ធាន​ត្ថេ​រ​ ​១​ ​ពេល​ដ្ឋ​សី​សត្ថេ​រ​ ​១​ ​ទាស​ក​ត្ថេ​រ​ ​១​ ​លំដាប់​អំពី​នោះ​ទៅមុខ​ទៀត​ ​គឺ​សិង្គាល​បិ​តិ​ក​ត្ថេ​រ​ ​១​ ​កុ​ឡ​ត្ថេ​រ​ ​១​ ​អ​ជិ​ត​ត្ថេ​រ​ ​១​ ​រួម​ជា​ ​១០​។​

​ចប់​ ​ទុតិយវគ្គ​។​

ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636866444037151140
ទៅកាន់ទំព័រ៖