ព្រះត្រៃបិដក ភាគ ៥៦

 [​២៦​]​ ​ផលចិត្ត​ដ៏​ប្រសើរ​ ​ដែល​កើត​ដោយ​ពន្លឺ​ ​(​នៃ​វិញ្ញាណ​)​ ​របស់​ខីណាសវ​ភិក្ខុ​ណា​ ​អ្នកជា​មារ​ ​មានចិត្ត​អាក្រក់​(​១​)​ ​តែង​ជ្រែក​នូវ​ខីណាសវ​ភិក្ខុ​នោះ​ ​ហើយ​ដល់​នូវ​សេចក្តី​ទុ​ក្ខ​រឿយ​ៗ​។​

​នន្ទិ​យត្ថេ​រ​។


 [​២៧​]​ ​ខ្ញុំ​បាន​ស្តាប់​ព្រះ​វាចា​ ​ជា​សុភាសិត​របស់​ព្រះពុទ្ធ​ ​ជា​អាទិច្ចពន្ធុ​ហើយ​ ​បាន​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ដ៏​ល្អិត​ ​(​ដូច​ខ្មាន់ធ្នូ​ ​ជា​អ្នក​ឈ្លាស​)​ ​បាញ់​ចុង​រោម​កន្ទុយ​ ​(​នៃ​ចៀម​)​ ​ដោយ​ព្រួញ​បាន​។​

​អ​ភយ​ត្ថេ​រ​។​


 [​២៨​]​ ​កាល​ខ្ញុំ​ចំរើន​វិវេក​ធម៌​ ​ក៏​កំចាត់​បង់​ស្មៅ​ចិញ្ចៀន​ ​ស្បូវ​ ​គុម្ពឈើ​មាន​បន្លា​ ​ស្បូវរណ្តាស​ ​ស្មៅ​ដំណេក​ទន្សាយ​ ​និង​ស្មៅ​យ៉ាប្លង​ ​គឺ​កិលេស​គ្រោតគ្រាត​ ​កណ្តាល​ ​ល្អិត​ ​ដោយ​ទ្រូង​ ​គឺ​សេចក្តី​ព្យាយាម​បាន​។​

​លោ​មសក​ង្គិ​យត្ថេ​រ​។​


 [​២៩​]​ ​អ្នក​មិន​ខ្វល់ខ្វាយ​ចំពោះ​សំពត់​ទេ​ឬ​ ​មិន​ត្រេកអរ​ចំពោះ​ការ​ស្អិតស្អាង​ទេ​ឬ​ ​អ្នក​ផ្សាយ​ក្លិន​សម្រេច​អំពី​សីលធម៌​ឬ​ ​ដ្បិត​ពួក​សត្វ​ក្រៅអំពី​នេះ​ ​មិន​ផ្សាយ​ ​(​ក្លិន​ដូច្នោះ​ទេ​)​។​

​ជម្ពុ​គាមិ​ក​បុ​ត្ត​ត្ថេ​រ​។​


​(​១​)​ ​ក្នុង​បាលី​ ​ប្រើពាក្យ​ថា​ ​ក​ណ្ហៈ​ ​គឺជា​ឈ្មោះ​របស់​មារ​ ​ហេតុ​នោះ​ ​ក្នុង​ទីនេះ​ ​ទើប​ប្រែថា​ ​មារ​ ​មានចិត្ត​អាក្រក់​ ​ឬ​ចិត្តខ្មៅ​ ​ក៏បាន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636866445224199035
ទៅកាន់ទំព័រ៖