ព្រះត្រៃបិដក ភាគ ៥៦

​ថេរគាថា​ ​ឯក​និបាត​ ​ចតុត្ថ​វគ្គ​


 [​៣២​]​ ​បុគ្គល​ដែល​ត្រូវ​របោម​ ​និង​មូស​ខាំ​ក្នុង​ព្រៃធំ​ ​គប្បី​ជា​អ្នកមាន​សតិ​ ​អត់ធ្មត់​ក្នុង​ព្រៃ​នោះ​ ​ដូច​ដំរី​ដែល​នៅក្នុងចំណោម​នៃ​សង្រ្គាម​។​

​គ​ហុរ​តី​រិ​យត្ថេ​រ​។​


 [​៣៣​]​ ​បុគ្គល​អ្នកចាស់​គ្រាំគ្រា​ ​បាន​ដល់​ព្រះនិព្វាន​ ​ជា​គុណជាត​មិន​ចាស់​គ្រាំគ្រា​ ​អ្នក​ក្តៅក្រហាយ​ ​បាន​ដល់​ព្រះនិព្វាន​ជា​គុណជាត​ដ៏​ត្រជាក់​ ​ជា​និ​រាមិ​សសុ​ខ​ ​ជា​គុណជាត​ស្ងប់​រម្ងាប់​ដ៏​ក្រៃលែង​ ​ជា​គុណ​ដ៏​ប្រសើរ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​។​

​សុ​ប្បិ​យត្ថេ​រ​។​


 [​៣៤​]​ ​បុគ្គល​មាន​សេចក្តីល្អ​ចំពោះ​បុត្រ​តែមួយ​ ​ជាទីស្រឡាញ់​យ៉ាងណា​ ​បុគ្គល​ត្រូវ​មាន​សេចក្តី​ក្សេមក្សាន្ត​ ​មាន​សោត្ថិភាព​ចំពោះ​សព្វ​សត្វ​ក្នុង​ទិស​ទាំងពួង​ ​ក៏​ដូច្នោះ​ដែរ​។​

​សោ​បា​ក​ត្ថេ​រ​។​


 [​៣៥​]​ ​កាល​ខ្ញុំ​ដឹង​ច្បាស់​អស់​កាល​ជានិច្ច​ ​ស្រី​ទាំង​នុ៎ះ​ ​ដែល​មិន​នៅ​ជិត​ ​ប្រសើរ​ ​ខ្ញុំ​ចេញ​អំពី​ស្រុក​ ​ទៅកាន់​ព្រៃ​ ​ចេញ​អំពី​ព្រៃ​នោះ​មកកាន់​ផ្ទះ​ ​ក្រោក​ចេញ​ចាក​ផ្ទះ​នោះ​ ​ហើយ​ចៀសចេញ​ទៅ​ ​ម្នា​លបោសិយៈ​ ​អ្នក​កុំ​ហៅរក​ ​(​ស្រី​ទាំងនោះ​ទៀត​ឡើយ​)​។​

​បោសិ​យត្ថេ​រ​។​

ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636866446272238979
ទៅកាន់ទំព័រ៖