ព្រះត្រៃបិដក ភាគ ៥៦
[៥៥] ភ្លៀង (មានផ្គរ) ដូចចម្រៀងដ៏ពីរោះ រមែងបង្អោរចុះ ខ្ទម គឺអត្តភាពខ្ញុំ ខ្ញុំបានបិទបាំងហើយ ខ្ញុំឥតមានបុគ្គលគំរប់ពីរនៅក្នុងខ្ទមនោះទេ ម្នាលភ្លៀង បើអ្នកចង់ (បង្អោរទឹក) ចូរបង្អោរមកចុះ។
ឧត្តិយត្ថេរ។
[៥៦] ខ្ញុំបានចូលទៅកាន់ព្រៃអព័ា្ជន ហើយធ្វើខ្ទមប៉ុនគ្រែអាសន្ទិ
(១) (ហើយអង្គុយ) ខ្ញុំបានដល់ត្រៃវិជ្ជា ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។
អញ្ជនាវនិយត្ថេរ។
[៥៧] (ខេត្តបាល សួរថា) នរណា (អង្គុយនៅ) ក្នុងខ្ទម (ព្រះថេរៈតបថា) ភិក្ខុអ្នកប្រាសចាករាគៈ មានចិត្តតម្កល់ទុកល្អហើយ (អង្គុយនៅ) ក្នុងខ្ទម ម្នាលអាវុសោ អ្នកចូរដឹងយ៉ាងនេះថា ខ្ទមដែលអ្នកធ្វើហើយ មិនឥតប្រយោជន៍ទេ។
កុដិវិហារិត្ថេរ។
[៥៨] ខ្ទមនេះជារបស់ចាស់ កាលបើអ្នកប្រាថ្នាខ្ទមថ្មីឯទៀត អ្នកចូរបណ្តេញនូវសេចក្តីប្រាថ្នាចំពោះខ្ទមចាស់ចេញ ម្នាលភិក្ខុ ខ្ទមថ្មីទៀត តែងនាំមកនូវទុក្ខ។
កុដិវិហារិត្ថេរ។
(១) គ្រែមានជ្រុង ៤ មានជើងដ៏ខ្ពស់ហួសប្រមាណ គឺតាំងអំពី ១ហត្ថកន្លះឡើងទៅ ដែលភិក្ខុអាចអង្គុយបាន តែដេកមិនគួរ។ អដ្ឋកថា។
ID: 636866451011480048
ទៅកាន់ទំព័រ៖