ព្រះត្រៃបិដក ភាគ ៥៦
ដុតកំដៅកិលេស ជាអ្នកមានប្រាជ្ញារក្សាខ្លួន មានស្មារតីតំកល់មាំ គប្បីបាននូវនិរាមិសសុខ គឺព្រះនិព្វាន។
សុនាគត្ថេរ។
[៨៧] ព្រះមានព្រះភាគ ជាសាសា្តចារ្យ កាលសំដែងដោយព្រះអង្គឯង (ដូចផ្លែកន្ទួតព្រៃ) ក្នុងបាតដៃ តែងប្រៀនប្រដៅសង្ឃយ៉ាងនេះថា ផ្លូវដ៏ប្រសើរនេះ ជាផ្លូវទៅកាន់ព្រះនិព្វាន មិនមែនដូចផ្លូវរបស់តិរិ្ថយអ្នកពោលផ្សេងៗ ខាងក្រៅសាសនានេះទេ។
នាគិតត្ថេរ។
[៨៨] ខន្ធទំាំងឡាយ ខ្ញុំឃើញច្បាស់ហើយ តាមសេចក្តីពិត ភពទំាំងពួង ខ្ញុំទំលាយហើយ ជាតិសង្សារអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។
បវិដ្ឋត្ថេរ។
[៨៩] ខ្ញុំកាលយល់ច្បាស់នូវសច្ចធម៌ទំាំងឡាយ ទើបអាចនឹងរើខ្លួនឡើងចាកទឹក គឺសំសារ ឡើងកាន់ទីគោក គឺព្រះនិព្វាន ដូចជាជំនន់ធំកាលបន្សាត់ទៅ។
អជ្ជុនត្ថេរ។
[៩០] ខ្ញុំឆ្លងឡើងផុត ចាកភក់ ចាកល្បាប់ គឺកិលេសហើយ វៀរស្រឡះហើយចាកបាតាល (ទំនាប) គឺយោគៈ រួចផុតហើយចាកឱឃៈផង គន្ថៈផង មានះទំាំងពួង ខ្ញុំកំចាត់បង់ហើយ។
ទេវសភត្ថេរ។
ID: 636866455076242539
ទៅកាន់ទំព័រ៖