ព្រះត្រៃបិដក ភាគ ៥៦

​ថេរគាថា​ ​ឯក​និបាត​ ​ឯ​កា​ទសម​វគ្គ​


 [​១០២​]​ ​បុរស​បុគ្គល​ល្ងង់ខ្លៅ​ ​លះបង់​សភាព​ជា​គ្រហស្ថ​ ​(​ចូលកាន់​ផ្នួស​)​ ​ជា​អ្នក​មិនបាន​អប់រំ​ខ្លួន​ ​ជា​អ្នកមាន​មាត់​ដូចជា​នង្គ័ល​ ​ខ្ជិលច្រអូស​ ​បានតែ​ខាង​ចិញ្ចឹម​ពោះ​ ​ដូច​ជ្រូកស្រុក​ធំ​ ​ដែលគេ​បំប៉ន​ដោយ​ចំណី​ ​តែង​ចូល​ទៅកាន់​គភ៌​រឿយ​ ​ៗ​។​

​ពេល​ដ្ឋ​កា​និ​ត្ថេ​រ​។​


 [​១០៣​]​ ​ជន​ទំាង​ឡាយ​ ​ដែល​ត្រូវ​មានះ​បញ្ឆោត​ ​សៅហ្មង​ក្នុង​សង្ខារ​ ​ត្រូវ​លាភៈ​ ​អលាភៈ​ ​ញាំញី​ហើយ​ ​រមែង​មិនបាន​នូវ​សមាធិ​។​

​សេតុ​ច្ឆ​ត្ថេ​រ​។​ ​


 [​១០៤​]​ ​ខ្ញុំ​មិន​ត្រូវការ​ដោយ​លាភ​នុ៎ះ​ទេ​ ​ខ្ញុំ​បាន​សេចក្តី​សុខ​ ​ឆ្អែត​ដោយ​ធម្មរស​ ​ក្រេប​ផឹក​រស​ដ៏​ប្រសើរ​ថ្លៃថ្លា​ ​មិន​ធ្វើ​នូវ​ការ​ជាប់​ដោយ​រស​ទេ​។​

​ពន្ធុ​រត្ថេរ​។​


 [​១០៥​]​ ​ឱ​ហ្ន៎​ ​កាយ​របស់ខ្ញុំ​ស្រាល​ ​កាល​ខ្ញុំ​ត្រូវ​បីតិ​ ​និង​សុខ​ដ៏​ទូលាយ​ពាល់ត្រូវ​ហើយ​ ​កាយ​របស់ខ្ញុំ​ ​រមែង​អណ្តែត​ឡើង​បាន​ដូច​ប៉ុយ​ដែល​ប៉ើង​ដោយ​ខ្យល់​។​

​ខិត​ក​ត្ថេ​រ​។

ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636866457065096295
ទៅកាន់ទំព័រ៖