ព្រះត្រៃបិដក ភាគ ៥៦
[១១៦] អ្នកនុ៎ះ នឹងសាបសូន្យចាកភ្នំឈ្មោះនេសាទកៈ (ទីនៅនៃអ្នកនេសាទ) ជាភ្នំមានយស បិទបាំងដោយដើមខ្លែងគង់ នឹងដើមពោនស្វាជាច្រើន។
មហានាមត្ថេរ។
[១១៧] បុគ្គលគ្រប់គ្រងទ្វារ សង្រួមដោយល្អ ខ្ជាក់ចោលនូវឫសគល់នៃសេចក្តីទុក្ខ ព្រោះលះបង់ផស្សាយតនៈទំាង ៦ ប្រការ ការអស់ទៅនៃអាសវៈ ខ្ញុំក៏បានដល់ហើយ។
បារាបរិយត្ថេរ។
[១១៨] ខ្ញុំមានខ្លួនប្រោះព្រំល្អ ស្លៀកពាក់ល្អ ស្អិតស្អាងដោយគ្រឿងប្រដាប់គ្រប់យ៉ាង បាននូវវិជ្ជា ៣ ប្រការ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។
យសត្ថេរ។
[១១៩] វ័យ (របស់សត្វ) រមែងធ្លាក់ចុះ ហាក់ដូចជាត្រូវទេវតាបណ្តេញ រូប (របស់យើង) កាលមាននៅ ដោយប្រការដូច្នោះ តែហាក់ដូចជារូបអ្នកដទៃ ខ្លួនខ្ញុំនោះ កាលមានពិត តែហាក់ដូចជាមិនមាន ខ្ញុំរឭកឃើញខ្លួន (របស់ខ្ញុំ) ហាក់ដូចជារឭកឃើញខ្លួនរបស់អ្នកដទៃដែរ។
កិម្ពិលត្ថេរ។
[១២០] អ្នកចូលទៅកាន់គល់ឈើ និងព្រៃញាតស្បាត ហើយក្រសោបយកព្រះនិព្វាន (មកដាក់) ក្នុងហ្ឫទ័យបាន
ID: 636866473417761614
ទៅកាន់ទំព័រ៖