ព្រះត្រៃបិដក ភាគ ៥៦
នែគោតម អ្នកចូរពិនិត្យចុះ កុំមានសេចក្តីប្រមាទឡើយ សេចក្តីរាយមាយចិត្ត នឹងធ្វើអ្វីដល់អ្នកកើត។
វជ្ជីបុត្តត្ថេរ។
[១២១] ខន្ធទំាំង ៥ មានឫសគល់ដាច់ ដែលខ្ញុំកំណត់ដឹងច្បាស់ហើយ ការអស់ទៅនៃទុក្ខ ខ្ញុំបានដល់ហើយ ការអស់ទៅនៃអាសវៈ ខ្ញុំក៏បានដល់ហើយដែរ។
ឥសិទត្តត្ថេរ។
ឧទ្ទាន
និយាយអំពីជេន្តត្ថេរ ១ វច្ឆគោត្តត្ថេរ ១ វនវច្ឆត្ថេរ អ្នកមាននាមដ៏ប្រសើរ ១ អធិមុត្តត្ថេរ ១ មហានាមត្ថេរ ១ បារាបរិយត្ថេរ ១ យសត្ថេរ ១ កិម្ពិលត្ថេរ ១ វជ្ជីបុត្តត្ថេរ ១ ឥសិទត្តត្ថេរ ជាអ្នកមានយសធំ ១។
ចប់ ទ្វាទសមវគ្គ។
ឧទ្ទាន ក្នុងឯកនិបាតនោះ គឺ
ព្រះថេរៈ ១២០ អង្គ មានសោឡសកិច្ចធ្វើរួចហើយ ជាអ្នកមិនមានអាសវៈ ដែលព្រះសង្គីតិកាចារ្យ អ្នកស្វែងរកនូវគុណធំ បានរួបរួមទុកដោយល្អ ក្នុងឯកនិបាត។
ចប់ ឯកនិបាត។
ID: 636866474024296306
ទៅកាន់ទំព័រ៖