ព្រះត្រៃបិដក ភាគ ៥៦
មានព្យាយាមខ្ជាប់ខ្ជួន មានចិត្តស្លុង មានការខ្មីឃ្មាតមាំ អស់កាលជានិច្ច លះបង់នូវតម្រេកក្នុងផ្លូវលោក ហើយត្រេកអរដោយតម្រេកក្នុងផ្លូវធម៌។
កម្ពិលត្ថេរ។
[១៤០] ខ្ញុំកាលប្រកបនូវគ្រឿងប្រដាប់ (កាយ) ជាបុគ្គលអណ្តែតអណ្តូង ឃ្លេងឃ្លោង ត្រូវកាមរាគបៀតបៀន ព្រោះមិនមានយោនិសោមនសិការៈ។ (ឥឡូវនេះ) ខ្ញុំដកចិត្តក្នុងភពបានហើយ ព្រោះប្រតិបត្តិដោយយោនិសោមនសិការៈ តាមព្រះពុទ្ធ ជាអាទិច្ចពន្ធុ ព្រះអង្គមានកុសលោបាយ (ឧបាយល្អ)។
នន្ទត្ថេរ។
[១៤១] បើពួកបរេជន (មនុស្សផ្តេសផ្តាស) សរសើរនូវបុគ្គលដែលមិនតំកល់ខ្លួនខ្ជាប់ខ្ជួន ពួកបរេជន សរសើរនូវបុគ្គលដែលមិនតំកល់ខ្លួនខ្ជាប់ខ្ជួននោះឯង ជាការណ៍ឥតអំពើ។ បើពួកបរេជន តិះដៀលនូវបុគ្គលដែលតំកល់ខ្លួនខ្ជាប់ខ្ជួនល្អ ពួកបរេជនតិះដៀលនូវបុគ្គលដែលតំកល់ខ្លួនខ្ជាប់ខ្ជួនល្អនោះឯង ជាការណ៍ឥតអំពើ។
សិរិមន្តុត្ថេរ។
ឧទ្ទាន
និយាយអំពីមហាចុន្ទត្ថេរ ១ ជោតិទាសត្ថេរ ១ ហេរញ្ញកានិត្ថេរ ១ សោមមិត្តត្ថេរ ១ សព្វមិត្តត្ថេរ ១ មហាកាឡត្ថេរ ១ តិស្សត្ថេរ ១ កិម្ពិលត្ថេរ ១ នន្ទត្ថេរ ១ សិរិមត្ថេរ ១ រួមជាថេរៈ ១០ អង្គ មានឫទ្ធិច្រើន។
ចប់ ទុតិយវគ្គ។
ID: 636866477509645657
ទៅកាន់ទំព័រ៖