ព្រះត្រៃបិដក ភាគ ៥៦
ខ្ញុំកាលចំរើនសតិប្បដ្ឋាន៤ ពោជ្ឈង្គ៧ និងមគ្គ៨ បានរលឹកឃើញអស់ ៥០០កប្ប ដូចមួយរាត្រី។
សោភិតត្ថេរ។
[១៤៥] អំពើណាដែលបុគ្គលគួរធ្វើ ដោយព្យាយាមដ៏មាំ អំពើណាដែលបុគ្គលប្រាថ្នាដើម្បីត្រាស់ដឹងគប្បីធ្វើ ខ្ញុំនឹងធ្វើអំពើនោះៗ មិននឿយណាយទេ អ្នកចូរមើលសេចក្ដីព្យាយាម សេចក្ដីប្រឹងប្រែងចុះ អ្នកចូរប្រាប់ផ្លូវ ដែលជាផ្លូវឈមទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈដល់ខ្ញុំ ខ្ញុំនឹងដឹងបានដោយញាណជាគ្រឿងដឹងដូចខ្សែទឹកទន្លេគង្គា (មិននឿយណាយ) នឹងសាគរ។
វល្លិយត្ថេរ។
[១៤៦] កាលកប្បកបុរស ចូលមកនិយាយថា ខ្ញុំនឹងកោរសក់របស់ខ្ញុំ (លំដាប់នោះ) ខ្ញុំទាញយកកញ្ចក់អំពីដៃកប្បកបុរសនោះ ហើយឆ្លុះមើលសរីរៈ។ រាងកាយប្រាកដជារបស់ទទេ ងងឹតក្នុងទីងងឹត គឺអវិជ្ជាក៏ប្រាសចេញហើយ កិលេសដូចជាកំណាត់សំពត់ទាំងអស់ ខ្ញុំបានផ្ដាច់ចោលអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។
វីតសោកត្ថេរ។
[១៤៧] ខ្ញុំលះបង់នីវរណៈទាំង ៥ ដើម្បីដល់ព្រះនិព្វានដ៏ក្សេមចាកយោគៈ កាន់យកកញ្ចក់គឺធម៌ ជាញាណទស្សនៈរបស់ខ្លួន
ID: 636866478291240361
ទៅកាន់ទំព័រ៖