ព្រះត្រៃបិដក ភាគ ៥៦

​ឆ្លុះមើល​រាងកាយ​នេះ​ទាំងអស់​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​កាយ​ប្រាកដជា​របស់​ទទេ​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​។​

​បុណ្ណ​មា​សត្ថេ​រ​។​


 [​១៤៨​]​ ​គោ​អាជានេយ្យ​ដ៏​ចំរើន​ ​ភ្លាត់​ហើយ​ ​រមែង​ឈរ​ស៊ប់​ឡើងវិញ​ ​ទោះបី​បាន​នូវ​សេចក្ដី​តក់ស្លុត​ ​ក៏​ជា​សត្វ​មានចិត្ត​មិន​រួញរា​ ​រមែង​នាំ​នូវ​ធុរៈ​ទៅ​បាន​ ​យ៉ាងណាមិញ​ ​អ្នក​ទាំងឡាយ​ ​សូមជ្រាប​នូវ​ខ្ញុំ​ ​ថា​ជា​អាជានេយ្យ​ ​បរិបូណ៌​ដោយ​ទស្សនៈ​ ​ជា​សាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​បុត្ត​ ​ជា​ឱរស​របស់​ព្រះពុទ្ធ​ ​ក៏​យ៉ាងនោះ​ដែរ​។​

​នន្ទ​ក​ត្ថេ​រ​។​


 [​១៤៩​]​ ​ម្នាល​នន្ទ​កៈ​ ​អ្នក​ចូរ​មក​ ​យើង​នឹង​ទៅកាន់​សំណាក់​នៃ​ព្រះ​ឧបជ្ឈាយ៍​ ​នឹង​បន្លឺ​ឡើង​នូវ​សីហនាទ​ ​ក្នុង​ទី​ចំ​ពោះ​ព្រះ​ភ​ក្រ្ដ​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ​។​ ​ព្រះពុទ្ធ​ជាមុ​នី​ ​ទ្រង់​បំបួស​យើង​ដោយ​សេចក្ដី​អនុគ្រោះ​យើង​ ​ដើម្បី​ប្រយោជន៍​ណា​ ​ប្រយោជន៍​នោះ​ ​យើង​បាន​ដល់ហើយ​ ​ការ​អស់​ទៅ​នៃ​សំយោជនៈ​ទាំងពួង​ ​(​យើង​ក៏បាន​ដល់ហើយ​)​។​

​ភារ​ត​ត្ថេ​រ​។​


 [​១៥០​]​ ​ពួក​អ្នកប្រាជ្ញ​ប្រកបដោយ​ប្រាជ្ញា​ ​ជា​អ្នកឈ្នះ​សង្គ្រាម​ ​គឺ​កិលេស​ ​ឈ្នះ​មារ​ ​ព្រមទាំង​វាហនៈ​របស់​មារ​ ​តែង​បន្លឺ​ឡើង​យ៉ាងនេះ​ ​ដូចជា​សីហៈ​បន្លឺ​លើកំពូល​ភ្នំ​។​ ​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636866478716344676
ទៅកាន់ទំព័រ៖