ព្រះត្រៃបិដក ភាគ ៥៦

​ព្រះ​សាស្ដា​ ​ខ្ញុំ​បាន​គោរព​ហើយ​ ​ព្រះធម៌​ ​និង​ព្រះសង្ឃ​ ​ខ្ញុំ​បាន​បូជា​ហើយ​ ​មួយទៀត​ ​ខ្ញុំ​មានចិត្ត​ត្រេកអរ​រីករាយ​ ​ព្រោះ​ឃើញ​កូន​ជា​អ្នក​មិន​មាន​អាសវៈ​។​

​ភារ​ទ្វា​ជ​ត្ថេ​រ​។​


 [​១៥១​]​ ​ពួកសប្បុរស​ ​ខ្ញុំ​បាន​គប់​រក​ហើយ​ ​ធម៌​ ​ខ្ញុំ​ក៏បាន​ស្តាប់​ហើយ​រឿយ​ ​ៗ​ ​លុះ​ខ្ញុំ​ស្តាប់​ហើយ​ ​ក៏​ដើរតាម​ផ្លូវធម៌​ ​ដែល​ឈម​ទៅកាន់​ព្រះនិព្វាន​ឈ្មោះ​អមតៈ​។​ ​ខ្ញុំ​ត្រូវ​ភវ​រាគៈ​បៀតបៀន​ ​(​ឥឡូវនេះ​)​ ​ភវ​រាគៈ​មិន​មានដល់​ខ្ញុំ​ទៀត​ទេ​ ​ភវ​រាគៈ​ ​(​ក្នុង​អតីតកាល​)​ ​មិន​មាន​ហើយ​ដល់​ខ្ញុំ​ ​(​ក្នុង​អនាគត​)​ ​ក៏​នឹង​មិន​មាន​ទេ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ទៀត​ ​ក៏​មិន​មានដល់​ខ្ញុំ​ដែរ​។​

​ក​ណ្ហ​ទិ​ន្ន​ត្ថេ​រ​។​


​ឧទ្ទាន​


​និយាយ​អំពី​ឧត្តរ​ត្ថេ​រ​ ​១​ ​ភទ្ទ​ជិ​ត្ថេ​រ​ ​១​ ​សោ​ភិ​ត​ត្ថេ​រ​ ​១​ ​វល្លិ​យត្ថេ​រ​ ​ជា​ឥសី​ ​១​ ​វីត​សោ​ក​ត្ថេ​រ​ ​១​ ​បុណ្ណ​មា​សត្ថេ​រ​ ​១​ ​នន្ទ​ក​ត្ថេ​រ​ ​១​ ​ភារ​ត​ត្ថេ​រ​ ​១​ ​ភារ​ទ្វា​ជ​ត្ថេ​រ​ ​១​ ​ក​ណ្ហ​ទិ​ន្ន​ត្ថេ​រ​ ​ជាម​ហា​មុនី​ ​១​។​

​ចប់​ ​តតិយ​វគ្គ​។​

ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636866479093656257
ទៅកាន់ទំព័រ៖