ព្រះត្រៃបិដក ភាគ ៥៦

​កាល​អាត្មាអញ​នៅ​ម្នាក់ឯង​ក្នុង​រូងភ្នំ​ដែល​គួរខ្លាច​ ​ភ័យ​ក្ដី​ ​សេចក្ដី​តក់ស្លុត​ក្ដី​ ​សេចក្ដី​ព្រឺរោម​ក្ដី​ ​មិន​មាន​ឡើយ​ ​នេះ​ជា​ធម្មតា​របស់​អាត្មាអញ​។​

​សម្ពុល​ក​ច្ចា​ន​ត្ថេ​រ​។​


 [​១៥៧​]​ ​ចិត្ត​របស់​ភិក្ខុ​ណាមួយ​ ​មាន​ឧបមា​ដោយ​ដុំ​ថ្ម​ ​តាំ​នៅ​ស៊ប់​ ​រមែង​មិន​ញាប់ញ័រ​ ​(​ដោយ​លោកធម៌​)​ ​ចិត្ត​ដែល​ប្រាសចាក​សេចក្ដីត្រេកអរ​ក្នុង​វត្ថុ​ទាំងឡាយ​ ​ដែល​គួរ​ត្រេកអរ​ ​រមែង​មិន​ប្រទូស្ដ​ក្នុង​វត្ថុ​ដែល​គួរ​ប្រទូស្ដ​។​ ​បុគ្គល​ណា​ ​អប់រំ​ចិត្តបាន​យ៉ាងនេះ​ ​បុគ្គល​នោះ​ ​នឹង​ដល់​នូវ​សេចក្ដីទុក្ខ​អំពី​ណា​បាន​។​ ​ចិត្ត​របស់​អាត្មាអញ​ ​មាន​ឧបមា​ដោយ​ភ្នំ​ថ្ម​ ​តាំងនៅ​ស៊ប់​ ​រមែង​មិន​ញាប់ញ័រ​ ​ចិត្ត​អាត្មាអញ​ ​ប្រាសចាក​សេចក្ដីត្រេកអរ​ក្នុង​វត្ថុ​ទាំងឡាយ​ ​ដែល​គួរ​ត្រេកអរ​ ​រមែង​មិន​ប្រទូស្ដ​ក្នុង​វត្ថុ​ដែល​គួរ​ប្រទូស្ដ​។​ ​អាត្មាអញ​ ​អប់រំ​ចិត្តបាន​យ៉ាងនេះ​ ​អាត្មាអញ​នឹង​ដល់​នូវ​សេចក្ដីទុក្ខ​អំពី​ណា​បាន​។​

​ខិត​ក​ត្ថេ​រ​។​


 [​១៥៨​]​ ​រាត្រី​ ​ជារ​បៀ​បនៃ​នក្ខត្តឫក្ស​ ​(​មាន​ដរាបណា​)​ ​វិញ្ញូ​ជន​មិន​គួរ​ដេកលក់​ដរាប​នោះ​ទេ​ ​រាត្រី​នុ៎ះ​ ​វិញ្ញូ​ជន​គួរ​ប្រាថ្នា​ដើម្បី​ប្រតិបត្តិ​។​ ​ប្រសិនបើ​ដំរី​ជាន់​អញ​ ​ដែល​ធ្លាក់ចុះ​ចាក​ក​នៃ​ដំរី​ ​សេចក្ដីស្លាប់​របស់​អញ​ ​ក្នុង​សង្គ្រាម​ ​(​យ៉ាងនេះ​)​ ​ប្រសើរ​ជាង​ ​អាត្មាអញ​ដែល​ចាញ់ហើយ​រស់នៅ​ ​មិន​ប្រសើរ​សោះ​ឡើយ​។​

​សោ​ណ​បោ​ដិ​រិយ​បុ​ត្ត​ត្ថេ​រ​។​

ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636866480747920876
ទៅកាន់ទំព័រ៖