ព្រះត្រៃបិដក ភាគ ៥៦
ព្រោះថា បុគ្គលមានប្រាជ្ញាវាងវៃ បានឃើញអត្ថដ៏សុខុមក្រៃលែង បានប្រព្រឹត្តបន្ទាបបន្ទន់ខ្លួន សេពនូវសីលដ៏ចំរើន មិនមែនបានព្រះនិព្វានដោយក្រឡើយ។
វិសាខបញ្ចាលីបុត្តត្ថេរ។
[១៦៧] ពួកក្ងោកជាសត្វមានកំប៉ោយល្អ មានសំណុំកន្ទុយល្អ មានកខៀវល្អ មានមុខល្អ មានសម្រែកពីរោះ តែងបន្លឺឡើងផង ទេសភាពធំនេះ មានស្មៅខៀវល្អ មានទឹកជ្រួតជ្រាបល្អផង អាកាសមានពពកល្អផង។ អ្នកជាបុគ្គលមានសភាពគួរសមដោយប្រពៃ (ចូរចំរើន) នូវឈានរបស់ព្រះយោគាវចរអ្នកមានចិត្តល្អ ចូរមានព្យាយាមល្អ ក្នុងព្រះពុទ្ធសាសនាដោយប្រពៃ ចូរបាននូវព្រះនិព្វាន ជាបទដ៏ទៀងឧត្ដម ជាធម៌មានពណ៌សល្អក្រៃពេក ជាធម៌ល្អិត ជាធម៌ដែលគេកម្រឃើញដោយងាយ។
ចូឡកត្ថេរ។
[១៦៨] ចិត្តមកកាន់សេចក្ដីត្រេកត្រអាល ដែលកម្មក្កិលេសលើកឡើងហើយ កាន់ដែកស្រួច គឺភព ដែកស្រួចគឺភព និងកំណាត់ឈើ គឺកាមគុណ មាននៅក្នុងទីណា អ្នកតែងទៅក្នុងទីនោះ ៗ។ នែចិត្តចង្រៃ អញប្រាប់ឯង នែចិត្តកំណាច អញប្រាប់ឯង
ID: 636866482492390653
ទៅកាន់ទំព័រ៖