ព្រះត្រៃបិដក ភាគ ៥៦
ព្រះសាស្ដាដែលគេបានដោយក្រ (ឥឡូវនេះ) អ្នកបានហើយ អ្នកកុំដឹកនាំអញទៅក្នុងអំពើឥតប្រយោជន៍ឡើយ។
អនូបមត្ថេរ។
[១៦៩] អាត្មាអញ កាលនៅជាបុថុជ្ជន មានងងឹត គឺអវិជ្ជាកើតហើយ មិនបានឃើញអរិយសច្ចទាំងឡាយ ក៏អន្ទោលទៅអស់កាលជាអង្វែង តែងវិលទៅក្នុងគតិទាំងឡាយ។ អាត្មាអញនោះ ជាអ្នកមិនប្រមាទ បានធ្វើសង្សារទាំងឡាយ ឲ្យវិនាសហើយ បានកាត់ផ្ដាច់គតិទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានឡើយ។
វជ្ជិតត្ថេរ។
[១៧០] ខ្ញុំជាបុគ្គលមានសតិដំកល់ខ្ជាប់ ក៏បាននូវសញ្ញាមួយ ដែលប្រព្រឹត្តទៅក្នុងពុទ្ធគុណ ជិតដើមអស្សត្ថព្រឹក្ស
(១) ជាឈើមានពន្លឺខៀវ លូតលាស់ត្រសាយត្រសុំល្អ។ ក្នុងកប្ប ៣១ អំពីភទ្រកប្បនេះទៅ កាលនោះ ខ្ញុំបាននូវសញ្ញាណា ខ្ញុំបានដល់នូវការអស់ទៅនៃអាសវៈ ព្រោះនាំមកនូវសញ្ញានោះ។
សន្ធិតត្ថេរ។
(១) បានជាហៅថា ដើមអស្សត្ថ ព្រោះជាកន្លែងធ្វើនូវការដកដង្ហើមស្រួលរបស់ពួកសត្វឲ្យកើត។ អដ្ឋកថា។
ID: 636866483218662194
ទៅកាន់ទំព័រ៖