ព្រះត្រៃបិដក ភាគ ៥៦

​ថេរគាថា​ ​តិក​និបាត​


 [​១៧១​]​ ​កាល​ខ្ញុំ​ស្វែងរក​សេចក្ដី​បរិសុទ្ធិ​ ​ដោយ​ខុសទំនង​ ​បាន​បំរើ​ភ្លើង​ក្នុង​ព្រៃ​ ​មិនទាន់​ដឹង​នូវ​ផ្លូវ​នៃ​សេចក្ដី​បរិសុទ្ធិ​ ​ហើយក៏​ធ្វើ​នូវ​តបៈ​ដទៃ​ ​(​ដែល​ញ៉ាំង​ខ្លួន​ឲ្យ​លំបាក​)​។​ ​និព្វាន​សុខ​នោះ​ ​អាត្មាអញ​បាន​ដោយ​ស្រួល​ហើយ​ ​អ្នក​ចូរ​មើល​នូវ​ភាព​នៃ​ធម៌​ដ៏​ល្អ​ចុះ​ ​វិជ្ជា​ ​៣​ ​អាត្មាអញ​បាន​ដល់ហើយ​ដោយលំដាប់​ ​សាសនា​របស់​ព្រះពុទ្ធ​ ​អាត្មាអញ​បាន​ធ្វើ​ហើយ​។​ ​ពីដើម​ ​អាត្មាអញ​ ​ជា​ផៅពង្ស​នៃ​ព្រហ្ម​ ​(​ជា​ព្រាហ្មណ៍​ ​ដោយ​សម្មតិ​)​ ​ឥឡូវនេះ​ ​អាត្មា​ជា​ព្រាហ្មណ៍​មែន​ ​ព្រោះ​អាត្មាអញ​ ​ជា​អ្នក​បាន​វិជ្ជា​ ​៣​ ​ផង​ ​មានមន្ទិល​ ​គឺ​កិលេស​បាន​លាង​ហើយ​ផង​ ​ជា​អ្នកមាន​សួស្ដី​ផង​ ​ដល់​នូវ​វេទ​ផង​។​

​អង្គ​ណិក​ភារ​ទ្វា​ជ​ត្ថេ​រ​។​


 [​១៧២​]​ ​ខ្ញុំ​បួស​បាន​ ​៥​ ​ថ្ងៃ​ ​នៅជា​សេក្ខបុគ្គល​ ​មិនទាន់​សម្រេច​ព្រះ​អរហត្ត​នៅឡើយ​ ​កាល​ខ្ញុំ​ចូល​ទៅ​ក្នុង​កុដិ​ ​មានចិត្ត​តាំង​មាំ​ថា​ ​អាត្មាអញ​នឹង​មិន​បរិភោគ​ ​នឹង​មិន​ផឹក​ ​មិន​ចេញ​អំពី​កុដិ​ ​កាលបើ​សរ​ ​គឺ​តណ្ហា​ ​អាត្មាអញ​មិនទាន់​ដកចេញ​ទេ​ ​អាត្មាអញ​ ​នឹង​មិន​ប្រែ​បង្អៀង​ឡើយ​។​ ​អ្នក​ចូរ​មើល​សេចក្ដីព្យាយាម​ប្រឹងប្រែង​របស់ខ្ញុំ​នោះ​ ​កាល​នៅ​យ៉ាងនេះ​ចុះ​ ​វិជ្ជា​ ​៣​ ​អាត្មាអញ​ ​បាន​ដល់​ដោយលំដាប់​ហើយ​ ​ទាំង​សាសនា​របស់​ព្រះពុទ្ធ​ ​អាត្មាអញ​ក៏បាន​ធ្វើ​ហើយ​។​

​បច្ច​យត្ថេ​រ​។​

ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636866483974155406
ទៅកាន់ទំព័រ៖