ព្រះត្រៃបិដក ភាគ ៥៦

 [​១៨៦​]​ ​កុលបុត្រ​ ​កាល​ប្រាថ្នា​សេចក្ដីសុខ​មិន​កម្រើក​ ​គប្បី​ចៀសវាង​នូវ​បាបមិត្ត​ទាំងឡាយ​ ​ហើយ​គប់​រក​នូវ​បុគ្គល​ខ្ពង់ខ្ពស់​ទាំងឡាយ​ផង​ ​គប្បី​តាំងនៅ​ក្នុង​ឱវាទ​របស់​កល្យាណមិត្ត​នោះ​ផង​។​ ​បុគ្គល​តោង​កំណាត់ឈើ​តូច​ ​រមែង​លិច​ចុះ​ក្នុង​សមុទ្រ​ធំ​យ៉ាងណា​ ​កុលបុត្ត​អាស្រ័យ​នូវ​បុគ្គល​ខ្ជិលច្រអូស​ហើយ​ ​ទោះជា​រស់នៅ​ស្រួល​ ​ក៏​រមែង​លិច​ចុះ​ ​យ៉ាងនោះ​ដែរ​។​ ​ព្រោះហេតុនោះ​ ​បុគ្គល​គប្បី​ចៀសវាង​នូវ​បុគ្គល​អ្នក​ខ្ជិលច្រអូស​ ​មាន​ព្យាយាម​ថោកទាប​នោះ​ចេញ​។​ ​កុលបុត្រ​ ​គប្បី​នៅ​រួម​ជាមួយនឹង​ពួក​អរិយៈ​ ​អ្នកមាន​ចិត្តស្ងប់​ស្ងាត់​ ​អ្នក​ចំរើន​ឈាន​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ជា​បណ្ឌិត​ ​មាន​ព្យាយាម​តឹង​រឹងជា​និច្ច​។​

​វិ​មល​ត្ថេ​រ​។​


​ឧទ្ទាន​


​និយាយ​អំពី​លោកអ្នក​ស្វែងរក​គុណ​ ​គឺ​អង្គ​ណិក​ភារ​ទ្វា​ជ​ត្ថេ​រ​ ​១​ ​បច្ច​យត្ថេ​រ​ ​១​ ​ពាកុ​លត្ថេរ​ ​១​ ​ធ​និ​យត្ថេ​រ​ ​១​ ​មា​តង្គ​បុ​ត្ត​ត្ថេ​រ​ ​១​ ​ខុ​ជ្ជ​សោ​ភិ​ត​ត្ថេ​រ​ ​១​ ​វារ​ណ​ត្ថេ​រ​ ​១​ ​ម្យ៉ាងទៀត​ ​លោកអ្នក​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន​ ​គឺ​បស្សិ​ក​ត្ថេ​រ​ ​១​ ​យសោ​ជ​ត្ថេ​រ​ ​១​ ​សា​ដិ​មត្តិ​យត្ថេ​រ​ ​១​ ​ឧបា​លិ​ត្ថេ​រ​ ​១​ ​ឧត្តរ​បា​លត្ថេរ​ ​១​ ​អភិភូ​ត​ត្ថេ​រ​ ​១​ ​គោ​ត​មត្ថេរ​ ​១​ ​ហា​រិត​ត្ថេ​រ​ ​១​ ​វិ​មល​ត្ថេ​រ​ ​១​ ​ព្រះ​ថេរៈ​ទាំងឡាយ​ ​១៦​ ​អង្គ​ ​បាន​សំដែង​នូវ​គាថា​ ​៤៨​ ​ដែល​មក​ក្នុង​តិក​និបាត​។​

​ចប់​ ​តិក​និបាត​។​

ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636866488470922606
ទៅកាន់ទំព័រ៖