ព្រះត្រៃបិដក ភាគ ៥៦
ទោសក៏កើតប្រាកដ និព្វិទាញាណក៏តាំងនៅព្រម។ ចិត្តរបស់ខ្ញុំព្រះអង្គ ក៏រួចស្រឡះ (ចាកកិលេស) ព្រោះវិបស្សនាញាណនោះ អ្នកចូរមើលនូវភាពនៃធម៌ ជាធម៌ល្អ វិជ្ជា ៣ ខ្ញុំព្រះអង្គ បានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំព្រះអង្គបានធ្វើហើយ។
ភគុត្ថេរ។
[១៨៩] បរេជនទាំងឡាយ រមែងមិនដឹងថា យើងទាំងឡាយ នឹងវិនាសក្នុងកណ្ដាលនៃពួកនេះ ដូច្នេះឡើយ ចំណែកឯជនទាំងឡាយណា ជាបណ្ឌិតក្នុងពួកនោះ រមែងដឹងច្បាស់ ឯការឈ្លោះប្រកែក តែងស្ងប់រម្ងាប់អំពីសំណាក់នៃជនទាំងឡាយជាបណ្ឌិតនោះ។ កាលណាបើជនទាំងឡាយមិនដឹង (នូវឧបាយនៃការស្ងប់រម្ងាប់នៃវិវាទ) រមែងប្រព្រឹត្តទៅ ហាក់ដូចជាមិនស្លាប់ (កាលនោះ វិវាទក៏មិនស្ងប់រម្ងាប់ឡើយ) ចំណែកជនទាំងឡាយណា ដឹងច្បាស់ធម៌ (ជនទាំងឡាយនោះ) កាលបើពួកសត្វមានសេចក្ដីក្ដៅក្រហាយ ខ្លួនជាអ្នកមិនមានសេចក្ដីក្ដៅក្រហាយឡើយ។ កម្មណាមួយធូរថយក្ដី វ័តណាមួយសៅហ្មងក្ដី ព្រហ្មចរិយៈណាមួយដែលបុគ្គលរលឹក ដោយសេចក្ដីរង្កៀសក្ដី កម្ម ៣ យ៉ាងនោះ ជារបស់មិនមានផលច្រើនឡើយ។ បុគ្គលណា មិនមានសេចក្ដីគោរពក្នុងព្រហ្មចារីបុគ្គលទាំងឡាយ (បុគ្គលនោះ) រមែងជាអ្នកឆ្ងាយចាកព្រះសទ្ធម្ម ដូចជាមេឃឆ្ងាយអំពីផែនដី។
សភិយត្ថេរ។
ID: 636866489121359809
ទៅកាន់ទំព័រ៖