ព្រះត្រៃបិដក ភាគ ៥៦
[១៩០] ថ្វឺយ! នែនាងជាស្រីពេញ (ដោយរបស់មិនស្អាត) មានក្លិនស្អុយ ជាពួកនៃមារ មានកាយទទឹក (ដោយកិលេស) រន្ធទាំង៩ ក្នុងកាយរបស់នាង តែងហូរហៀរសព្វ ៗ កាល។ នាងកុំសំគាល់រឿងចាស់ កុំញ៉ាំងព្រះតថាគតទាំងឡាយ ឲ្យត្រេកអរឡើយ សូម្បីក្នុងឋានសួគ៌ម្តេច ព្រះតថាគតទាំងឡាយនោះ ក៏មិនត្រេកអរទៅហើយ នឹងបាច់និយាយទៅថ្វី ក្នុងឋានមនុស្ស។ ចំណែកបុគ្គលទាំងឡាយណា ជាមនុស្សល្ងង់ខ្លៅ ឥតប្រាជ្ញា មានគំនិតអាក្រក់ ដែលមោហៈបិទបាំងហើយ ពួកបុគ្គលប្រាកដដូច្នោះ ទើបត្រេកអរក្នុងអន្ទាក់ដែលមារដំឡើងហើយនោះ។ រាគៈ ទោសៈ និងអវិជ្ជា ជនទាំងឡាយណា លះបង់បានហើយ ជនទាំងឡាយនោះ ឈ្មោះថា មានខ្សែនៃតណ្ហាកាត់ផ្តាច់ហើយ ឈ្មោះថា មិនមានចំណង រមែងមិនត្រេកអរក្នុងអន្ទាក់នៃមារនោះឡើយ។
នន្ទកត្ថេរ។
[១៩១] ខ្ញុំព្រះអង្គទ្រទ្រង់នូវក្អែល បរិភោគភត្ត ១ ខែម្ដង បានដកសក់ និងពុកមាត់អស់ ៥៥ឆ្នាំ។ ខ្ញុំបានឈរដោយជើងតែម្ខាង វៀរការអង្គុយ ស៊ីលាមកក្រៀម មិនត្រេកអរនឹងការនិមន្ដន៍ចំពោះ។ ខ្ញុំបានធ្វើបាបកម្មដ៏ច្រើន ដែលជាអំពើនាំទៅកាន់ទុគ្គតិប្រាកដដូច្នេះ ក៏ត្រូវជំនន់ធំ គឺទិដ្ឋិបន្សាត់ទៅហើយ បានដល់នូវព្រះពុទ្ធជាទីពឹង។
ID: 636866489383844822
ទៅកាន់ទំព័រ៖