ព្រះត្រៃបិដក ភាគ ៥៦
អាត្មាអញ លះបង់កាមនោះហើយ បានកាត់នូវចំណងនៃមារ ដកតណ្ហា ព្រមទាំងឫសចេញហើយ ជាអ្នកមានសេចក្ដីត្រជាក់កើតហើយ មានទុក្ខរលត់ហើយ។
រាហុលត្ថេរ។
[១៩៥] ប្រពន្ធ (របស់ខ្ញុំ) ស្អិតស្អាងដោយមាស មានពួកទាសីដើរចោមរោម ពកូនដោយចង្កេះ ចូលមករកខ្ញុំ។ លុះខ្ញុំឃើញមាតារបស់កូនខ្លួននោះ ប្រដាប់ដោយគ្រឿងអាភរណៈ មានការស្លៀកពាក់ល្អ ហើយដើរមក ហាក់ដូចជាអន្ទាក់នៃមច្ចុដែលមារដំឡើងហើយ។ លំដាប់នោះ ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ក៏កើតឡើងដល់ខ្ញុំ ទោសក៏កើតឡើងប្រាកដ សេចក្ដីទ្រាន់ណាស់ ក៏តាំងនៅមាំ។ តពីនោះមក ចិត្តរបស់ខ្ញុំរួចស្រឡះ អ្នកចូរមើលនូវភាពនៃធម៌ ជាធម៌ល្អ ត្រៃវិជ្ជា ខ្ញុំបានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។
ចន្ទនត្ថេរ។
[១៩៦] ធម៌ រមែងរក្សាបុគ្គលអ្នកប្រព្រឹត្តធម៌ដោយពិត ធម៌ដែលបុគ្គលសន្សំល្អហើយ រមែងនាំមកនូវសេចក្ដីសុខ នេះជាអានិសសង្សក្នុងធម៌ដែលបុគ្គលសន្សំល្អហើយ បុគ្គលអ្នកប្រព្រឹត្តធម៌ រមែងមិនទៅកាន់ទុគ្គតិ។
ID: 636866490716231030
ទៅកាន់ទំព័រ៖