ព្រះត្រៃបិដក ភាគ ៥៦

​ដើម​ព្រីង​ទាំងឡាយ​ ​ញ៉ាំង​ច្រាំង​នៃ​ទន្លេ​ទាំងពីរ​ ​ក្នុង​ទីនោះ​ ​(​ដែល​ឋិតនៅ​)​ ​ខាងក្រោយ​នៃ​គុហា​រ​ធំ​ឲ្យ​ល្អ​ ​មិនមែន​ញ៉ាំង​សត្វ​ណាមួយ​ក្នុង​ទីនោះ​ឲ្យ​ត្រេកអរ​បានទេ​។​ ​
 កង្កែប​ទាំងឡាយ​ ​មាន​សំឡេង​ពីរោះ​ ​ប្រាសចាក​ពួក​នៃ​ពស់​ ​រមែង​យំ​កងរំពង​។​ ​ថ្ងៃនេះ​ ​មិនមែន​ជាស​ម័យ​នៅ​ប្រាសចាក​ភ្នំ​ ​និង​ទន្លេ​ទេ​ ​ព្រោះ​ទន្លេ​អជ​ករណី​ ​ជាទី​ក្សេម​សប្បាយរីករាយ​ដោយ​ប្រពៃ​។​

​សប្ប​ក​ត្ថេ​រ​។​


 [​១៩៨​]​ ​ខ្ញុំ​ត្រូវការ​ចិញ្ចឹមជីវិត​ ​បព្វជ្ជា​ ​បាន​ឧបសម្បទា​ហើយ​ ​តែ​តពីនោះមក​ ​ក៏​ត្រឡប់​បាន​នូវ​សទ្ធា​ ​មាន​ព្យាយាម​មាំ​ ​ខំប្រឹង​ប្រែង​មាំ​។​ ​កាយ​នេះ​ ​ចូរ​បែកធ្លាយ​ចុះ​ ​ដុំ​នៃ​សាច់​ទាំងឡាយ​ ​ចូរ​ខ្ចាត់ខ្ចាយ​ទៅចុះ​ ​ស្មង​ទាំងឡាយ​របស់ខ្ញុំ​ ​ចូរ​របូត​ធ្លាក់​ចាក​តំណ​នៃ​ជង្គង់​ទាំងពីរ​ចុះ​។​ ​កាលបើ​សរ​ ​គឺ​តណ្ហា​ ​មិនទាន់​ខ្ចាត់ចេញ​ទេ​ ​ខ្ញុំ​នឹង​មិន​ស៊ី​ ​មិន​ផឹក​ ​និង​មិន​ចេញ​អំពី​កុដិ​ ​ទាំង​មិន​ទម្រេត​ ​សូម្បីតែ​មួយ​បង្អៀង​ឡើយ​។​ ​អ្នក​ចូរ​មើល​សេចក្ដីព្យាយាម​ ​ប្រឹងប្រែង​ដ៏​មាំ​របស់ខ្ញុំ​នោះ​ ​កាល​នៅ​យ៉ាងនេះ​ ​វិជ្ជា​ ​៣​ ​ខ្ញុំ​បាន​ដល់​ដោយលំដាប់​ហើយ​ ​សាសនា​នៃ​ព្រះពុទ្ធ​ ​ខ្ញុំ​ក៏បាន​ធ្វើ​ហើយ​។​

​មុ​ទិ​ត​ត្ថេ​រ​។​

ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636866491330586169
ទៅកាន់ទំព័រ៖