ព្រះត្រៃបិដក ភាគ ៥៦

​សភាវៈ​ខាងក្រោម​យ៉ាងណា​ ​សភាវៈ​ខាងលើ​យ៉ាងនោះ​ ​សភាវៈ​ខាងលើ​យ៉ាងណា​ ​សភាវៈ​ខាងក្រោម​យ៉ាងនោះ​ដែរ​។​ ​វេលា​ថ្ងៃ​យ៉ាងណា​ ​វេលា​យប់​យ៉ាងនោះ​ដែរ​ ​វេលា​យប់​យ៉ាងណា​ ​វេលា​ថ្ងៃ​យ៉ាងនោះ​ដែរ​ ​ខាងមុខ​យ៉ាងណា​ ​ខាងក្រោយ​យ៉ាងនោះ​ដែរ​ ​ខាងក្រោយ​យ៉ាងណា​ ​ខាងមុខ​យ៉ាងនោះ​ដែរ​។​ ​សេចក្តី​ត្រេកអរ​ដោយ​តុរិយ​តន្រ្តី​ប្រកបដោយ​អង្គ​ ​៥​ ​បា្រ​កដ​ដូច្នោះ​ ​ក៏​មិន​ដូចសេចក្តី​ត្រេកអរ​របស់​អ្នកមាន​ចិត្ត​មូល​តែមួយ​ ​ឃើញច្បាស់​នូវ​ធម៌​ដោយ​ប្រពៃ​ទេ​។​

​កុល្លត្ថេរ​។​


 [​២១៥​]​ ​តណ្ហា​តែង​ចំរើន​ដល់​មនុស្ស​ ​អ្នក​ប្រព្រឹត្ត​ប្រមាទ​ជាប្រក្រតី​ ​ដូច​ពួ​ជ្រៃ​ ​បុគ្គល​នោះ​ ​តែង​ស្ទុះ​ទៅកាន់​ភព​តូច​ភព​ធំ​ ​ដូច​ស្វា​កាល​ប្រាថ្នា​ផ្លែឈើ​ ​ស្ទុះ​ទៅ​ក្នុង​ព្រៃ​ដូច្នោះ​។​ ​តណ្ហា​នុ៎ះ​ ​ជា​ទោស​ជាតិ​ដ៏​លាមក​ ​ផ្សាយ​ទៅ​ក្នុង​អា​រម្ម​ណ៍​ផ្សេង​ៗ​ ​ក្នុង​លោក​ ​គ្រប​សង្កត់​បុគ្គល​ណា​ ​សេចក្តី​សោក​ ​តែង​ចំរើន​ដល់​បុគ្គល​នោះ​ ​ដូច​ស្បូវរណ្តាស​ដែល​ត្រូវ​ភ្លៀង​ធ្លាក់ចុះ​ជញ្ជ្រំ​ហើយ​ ​តែង​ចំរើន​ឡើង​ដូច្នោះ​។​ ​ចំណែក​ជន​ណា​ ​គ្រប​សង្កត់​តណ្ហា​ដ៏​លាមក​ក្នុង​លោក​ ​ដែល​ឆ្លង​ដោយ​កម្រ​នុ៎ះ​បាន​ ​សេចក្តី​សោក​ ​តែង​ធ្លាក់​ចេញ​ចាក​ជន​នោះ​ឯង​ ​ដូច​ដំណក់ទឹក​ ​ធ្លាក់ចុះ​ចាក​ស្លឹក​ឈូក​។​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636866496980109304
ទៅកាន់ទំព័រ៖