ព្រះត្រៃបិដក ភាគ ៥៦

​ហេតុ​នោះ​ ​បាន​ជាត​ថា​គត​ប្រាប់​ដល់​អ្នក​ទាំងឡាយ​ ​អ្ន​ក​ទំាំង​ឡាយ​ ​មាន​ប៉ុន្មាន​រូប​ ​ដែល​មក​ប្រជុំ​ក្នុង​ទីនេះ​ ​សេចក្តី​ចំរើន​ ​ចូរ​មានដល់​អ្ន​ក​ទំាំង​ឡាយ​ទាំង​ប៉ុណ្ណោះ​រូប​ចុះ​ ​អ្ន​ក​ទំាំង​ឡាយ​ ​ចូរ​រំលើង​ឫស​នៃ​តណ្ហា​ចោលចេញ​ ​ដូច​បុគ្គល​ដែល​ត្រូវការ​ដោយ​ស្បូវភ្លាំង​ ​ជីក​ស្បូវ​រណា្ត​ស​ចោលចេញ​ ​មារ​កុំ​រុករាន​អ្ន​ក​ទំាំង​ឡាយ​រឿយ​ ​ៗ​ ​ដូច​ខ្សែទឹក​កាច់​បំបាក់​ដើម​បបុស​ដូច្នោះ​ឡើយ​។​ ​អ្ន​ក​ទំាំង​ឡាយ​ ​ចូរ​ធ្វើតាម​នូវ​ពុទ្ធវចនៈ​ ​កុំ​ឲ្យ​ខណៈ​កន្លង​នូវ​អ្នក​ទាំងឡាយ​បាន​ ​ព្រោះថា​ ​បុ​គ្គ​ល​ទំាំង​ឡាយ​ ​ដែល​ខណៈ​កន្លង​ហើយ​ ​តែង​សោកសៅ​ពេញបន្ទុក​ក្នុង​នរក​។​ ​សេចក្តី​ប្រមាទ​ទុកជា​ធូលី​ ​ធូលី​កើតឡើង​ ​ព្រោះ​សេចក្តី​ប្រមាទ​ ​(​ព្រោះហេតុនោះ​)​ ​បុគ្គល​គួរតែ​ដក​នូវ​សរ​ ​គឺ​សេចក្តី​ប្រមាទ​របស់​ខ្លួន​ចេញ​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ដោយ​វិជ្ជា​។​

​មា​លុង្ឃ​បុ​ត្ត​ត្ថេ​រ​។​


 [​២១៦​]​ ​ចាប់​ដើ​មតំាង​ពី​ខ្ញុំ​បួស​មក​ ​២៥​ ​ឆ្នំា​ ​មិនដែល​បាន​សេចក្តី​ស្ងប់ចិត្ត​អស់​កាល​សូម្បី​ត្រឹមតែ​ ​១​ ​ផ្ទាត់​ម្រាមដៃ​សោះ​។​ ​ខ្ញុំ​ត្រូវ​កាមរាគ​គ្រប​សង្កត់​ ​មិនបាន​នូវ​ឯកគ្គតា​ចិត្ត​ ​ផ្គងដៃ​កន្ទក់កន្ទេញ​ ​ហើយ​ចេញពី​លំនៅ​ទៅ​។​ ​អាត្មាអញ​ ​(​នឹង​ទម្លាក់​ខ្លួន​អំពី​ដើមឈើ​)​ ​ឬ​នឹង​យក​កាំបិត​មក​ ​(​ចាក់​សម្លាប់​)​ ​ប្រយោជន៍អ្វី​ ​ដោយ​ការរស់នៅ​របស់​អញ​ ​មនុស្ស​ប្រហែលយ៉ាង​អញ​ ​មិនសមបើ​ធ្វើ​មរណកាល​ដោយ​ការ​លាសិក្ខា​ទេ​។​ ​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636866497285246756
ទៅកាន់ទំព័រ៖