ព្រះត្រៃបិដក ភាគ ៥៦

​គ្រានោះ​ ​ខ្ញុំ​យក​កំា​បិត​កោរ​ ​ចូល​ទៅ​អង្គុយ​លើ​គ្រែ​ ​ផ្ទាប់​កាំបិតកោរ​ ​(​ត្រង់​បំពង់ក​)​ ​ដើម្បី​អារ​សរសៃ​បំពង់ក​ ​របស់​ខ្លួន​។​ ​លំដាប់នោះ​ ​ខ្ញុំ​មានការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ទោស​កើតឡើង​ប្រាកដ​ ​សេចក្តី​នឿយណាយ​ ​ក៏​តំាង​ឡើង​ព្រម​។​ ​តពីនោះមក​ ​ចិត្ត​ខ្ញុំ​ក៏​ផុត​ស្រឡះ​ ​អ្នក​ចូរ​ឃើញ​ធម៌​ជា​ធម៌​ល្អ​ ​វិជ្ជា​ ​៣​ ​អាត្មាអញ​បានសម្រេច​ហើយ​ ​សាសនា​របស់​ព្រះពុទ្ធ​ ​អាត្មាអញ​បាន​ធ្វើ​ស្រេចហើយ​។​

​សប្ប​ទា​សត្ថេ​រ​។​


 [​២១៧​]​ ​(​ព្រះ​សាស្តា​ ​ត្រាស់​ថា​)​ ​ម្នាល​កា​តិ​យាន​ ​ចូរ​អ្នក​ក្រោក​អង្គុយ​ឡើង​ ​កុំ​ដេក​ច្រើនពេក​ ​ចូរ​ភ្ញាក់​រលឹក​ឡើង​ ​មច្ចុរាជ​ជា​មារ​ ​ចូរ​កុំ​ឈ្នះ​អ្នកជា​បុគ្គល​ខ្ជិលច្រអូស​ ​ដូចជា​នាយ​នេសាទ​ ​ប្រហារ​សត្វ​ដោយ​ញញួរ​។​ ​ជាតិ​ ​និង​ជរា​ ​តែង​ប្រព្រឹត្ត​កន្លង​អ្នក​ ​ដូចជា​កំឡាំង​មហាសមុទ្រ​ ​អ្នកនោះ​ ​ចូរ​ធ្វើ​នូវ​ទីពឹង​ដ៏​ល្អ​ដល់​ខ្លួន​ ​ព្រោះថា​ ​គ្រឿង​ការពារ​ដទៃ​របស់​អ្នក​ក្នុង​លោក​នេះ​ ​មិន​មាន​ទេ​។​ ​ដ្បិត​ព្រះ​សាស្តា​ ​ទ្រង់​ចង្អុល​ប្រាប់​អរិយមគ្គ​នុ៎ះ​ ​ថា​ជា​ផ្លូវ​កន្លង​ចាក​គ្រឿង​ជាប់​ ​ចាក​ភ័យ​ ​គឺជា​តិ​ ​និង​ជរា​ ​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636866497610185342
ទៅកាន់ទំព័រ៖