ព្រះត្រៃបិដក ភាគ ៥៦

 ​(​ព្រះ​ន្ហា​ត​ក​មុ​និ​ត្ថេ​រទូ​ល​ថា​)​ ​ខ្ញុំ​ព្រះអង្គ​មាន​បីតិ​ ​និង​សុខៈ​បរិបូណ៌​ផ្សាយ​ទៅកាន់​រាងកាយ​ ​ហើយ​អត់សង្កត់​នូវ​អារម្មណ៍​ដ៏​សៅហ្មង​ ​ទាំង​នៅក្នុង​ព្រៃធំ​។​ ​ខ្ញុំ​ព្រះអង្គ​ចំរើន​ពោជ្ឈង្គ​ ​៧​ ​ផង​ ​ឥន្ទ្រិយ​ផង​ ​ពលៈ​ផង​ ​បរិបូណ៌​ដោយ​ឈាន​ដ៏​សុខុម​ ​ជា​អ្នក​មិន​មាន​អាសវៈ​។​ ​ខ្ញុំ​ព្រះអង្គ​បាន​ពិចារណា​ឃើញ​ចិត្ត​ដ៏​ស្អាត​ ​ផុត​ស្រឡះ​ចាក​កិលេស​ ​ជា​ចិត្ត​មិន​ល្អ​ក់​រឿយ​ៗ​ ​ជា​អ្នក​មិន​មាន​អាសវៈ​។​ ​អាសវៈ​ទាំងឡាយ​ណា​ ​ខាងក្នុង​ក្ដី​ ​ខាងក្រៅ​ក្ដី​ ​ចាក់ដោត​ហើយ​ដល់​ខ្ញុំ​ព្រះអង្គ​ ​អាសវៈ​ទាំងអស់​នោះ​ ​ខ្ញុំ​ព្រះអង្គ​បាន​ផ្ដាច់ផ្ដិល​មិន​ឲ្យ​សេសសល់​ ​មិនកើត​ទៅទៀត​បានទេ​។​ ​បញ្ចក្ខន្ធ​ ​ខ្ញុំ​ព្រះអង្គ​កំណត់​ដឹង​ហើយ​ ​ខ្ញុំ​ព្រះអង្គ​កាត់​ឫសគល់​ដាច់​ហើយ​ ​ខ្ញុំ​ព្រះអង្គ​បាន​ដល់​នូវ​ការ​អស់​ទុក្ខ​ហើយ​ ​ឥឡូវនេះ​ ​ភព​ថ្មី​ ​មិន​មាន​ទៀត​ទេ​។​

​ន្ហា​ត​ក​មុ​និ​ត្ថេ​រ​។​


 [​២២២​]​ ​បុគ្គល​មិន​មាន​សេចក្ដី​ក្រោធ​ ​បាន​ទូន្មាន​ចិត្ត​ ​ចិញ្ចឹមជីវិត​ស្មើ​ ​(​ត្រូវ​)​ ​មានចិត្ត​រួចចាក​អាសវៈ​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​មានចិត្ត​ស្ងប់​ចាក​កិ​លេល​ ​មិន​ញាប់ញ័រ​ ​ដោយ​លោកធម៌​ ​នឹង​មាន​សេចក្ដី​ក្រោធ​ពីណា​។​ ​បុគ្គល​ណា​ខឹង​តប​ចំពោះ​បុគ្គល​ដែល​ខឹង​ ​បុគ្គល​នោះ​ ​នឹង​មាន​សេចក្ដីអាក្រក់​ ​ព្រោះតែ​ការ​ខឹង​តប​នោះ​ ​បុគ្គល​មិន​ខឹង​តបនឹង​បុគ្គល​ដែល​ខឹង​ ​ឈ្មោះថា​ ​ឈ្នះ​សង្រ្គាម​ដែលគេ​ឈ្នះ​បាន​ដោយ​ក្រ​។​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636866498870257414
ទៅកាន់ទំព័រ៖