ព្រះត្រៃបិដក ភាគ ៥៦

ត្រូវ​ជរា​បិទបាំង​ហើយ​ ​ជា​សត្វ​ឥតមាន​ទីពឹង​ ​តែង​លំបាក​ជានិច្ច​ ​ដូចជា​មនុស្ស​អ្នកធ្វើ​កំហុស​នោះ​ដែល​មាន​អាជ្ញា​សំរេច​ហើយ​។​ ​មច្ចុ​ ​ព្យាធិ​ ​និង​ជរា​ ​ទាំង​ ​៣​ ​នេះ​ ​ដូចជា​គំនរ​ភ្លើង​កំពុង​រាល​មក​ ​កំឡាំង​ដើម្បី​ទប់ទល់​មិន​មាន​ ​សន្ទុះ​សម្រាប់​រត់ចេញ​ ​ក៏​មិន​មាន​។​ ​បុគ្គល​គប្បី​ធ្វើ​ថ្ងៃ​ ​កុំ​ឲ្យ​ឥតអំពើ​ ​ដោយ​កិច្ច​តិច​ក្ដី​ ​ច្រើន​ក្ដី​ ​រាត្រី​រមែង​អស់​ទៅ​យ៉ាងណា​ ​ៗ​ ​ជីវិត​របស់​បុគ្គល​នោះ​ ​រមែង​ថយ​ទៅ​យ៉ាងនោះ​ ​ៗ​ ​ដែរ​។​ ​រាត្រី​ខាងក្រោយ​របស់​បុគ្គល​អ្នកដើរ​ក្ដី​ ​ឈរ​ក្ដី​ ​អង្គុយ​ក្ដី​ ​ដេក​ក្ដី​ ​រមែង​កង្ខើញ​ចូល​មក​ជិត​ ​កាល​នេះ​ ​មិនមែន​ជា​កាលគួរ​អ្នក​ប្រមាទ​ទេ​។​

​សិរិ​មណ្ឌ​ត្ថេ​រ​។​


 [​២២៤​]​ ​កាយ​មាន​ជើង​ពីរ​នេះ​ ​មិន​ស្អាត​ ​មាន​ក្លិនស្អុយ​ ​ពេញដោយ​សាកសព​ផ្សេង​ ​ៗ​ ​បង្ហូរ​ ​(​នូវ​វត្ថុ​មិន​ស្អាត​)​ ​ចេញតាមទ្វារ​នោះ​ ​ៗ​ ​ដែល​មនុស្ស​ខំ​រក្សាថែ​ទាំ​ ​(​ជានិច្ច​)​។​ ​រូប​ ​សំឡេង​ ​ក្លិន​ ​រស​ ​និង​ផោដ្ឋព្វៈ​ ​ជាទី​ត្រេកអរ​នៃ​ចិត្ត​ ​តែង​បៀតបៀន​បុថុជ្ជន​ ​ដូច​អ្នកនេសាទ​ធ្វើ​វត្ថុ​ឲ្យ​កំបាំង​ហើយ​ ​(​ចាប់​)​ ​ម្រឹគ​ដោយ​គ្រឿង​ចង​(​១​)​ ​(​ចាប់​)​ ​ត្រី​ដោយ​សន្ទូច​ ​(​ចាប់​)​ ​ស្វា​ដោយ​ជ័រ​ ​កាមគុណ​ទាំង​ ​៥​ ​នេះឯង​ ​តែង​ប្រាកដ​ក្នុង​រូប​នៃ​ស្រី​។​ ​
​(​១​)​ ​មាន​អន្ទាក់​ ​និង​បង្កាត់​ជាដើម​។​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636866499525324882
ទៅកាន់ទំព័រ៖