ព្រះត្រៃបិដក ភាគ ៥៦

​រឿង​ប្រេត​ជា​មាតា​នៃ​ព្រះ​សារីបុត្ត​ ​ទី២​


 [​១៤​]​ ​(​ព្រះ​សារីបុត្ត​សួរ​ថា​)​ ​ម្នាល​ស្រី​ស្គម​ ​មាន​ឆ្អឹងជំនីរ​រគាម​ ​នាង​ជា​ស្រី​អាក្រាត​ ​មាន​រូប​មាន​សម្បុរ​អាក្រក់​ក្រៃពេក​ ​មានខ្លួន​ស្គាំងស្គម​ ​មានខ្លួន​រវាម​ទៅ​ដោយ​សរសៃ​ ​នាង​ជា​អ្វី​ ​មក​ឈរ​នៅ​ទីនេះ​។​
 (​នាង​ប្រេត​ ​តប​ថា​)​ ​អំពី​មុន​ ​ខ្ញុំ​ជា​មាតា​បង្កើត​របស់​លោក​ ​ក្នុង​ជាតិ​ទាំងឡាយ​ដទៃ​ ​មក​កើត​ក្នុង​កំណើត​នៃ​ប្រេត​ ​ពេញ​ប្រៀប​ដោយ​សេចក្ដី​ស្រេក​ឃា្លត​ ​បរិភោគ​ទឹកមាត់​ ​ដែលគេ​ស្ដោះ​ចោល​ ​ទឹក​សម្បោរ​ ​ស្លេស្ម​ ​ខ្លាញ់​រាវ​ ​(​នៃ​សាកសព​)​ ​ដែលគេ​ដុត​ ​និង​ឈាម​នៃ​ស្រី​ទាំងឡាយ​ដែល​សម្រាលកូន​ ​និង​ឈាម​នៃ​ដំបៅ​ ​និង​ច្រមុះ​ ​និង​ក្បាល​ដាច់​ ​មាន​សេចក្ដីស្រេកឃ្លាន​គ្រប​សង្កត់​ ​ខ្ញុំ​បរិភោគ​នូវ​ខ្ទុះ​ ​និង​ឈាម​ដែល​ជាប់នឹង​សរីរៈ​នៃ​ស្រី​ ​និង​បុរស​ ​នូវ​ខ្ទុះ​ ​និង​ឈាម​នៃ​បសុសត្វ​ ​និង​មនុស្ស​ទាំងឡាយ​ ​ខ្ញុំ​មិន​មាន​ទីពឹង​ ​មិន​មាន​ទីលំនៅ​ ​ដេក​តែ​លើ​ទី​ស្មសាន​ដូច​គ្រែ​ ​លោកម្ចាស់​ជា​បុត្ត​ ​សូម​លោកម្ចាស់​ឲ្យ​ទាន​ដើម្បី​ខ្ញុំ​ ​លុះ​ឲ្យហើយ​ ​ចូរ​ឧទ្ទិស​ផល​ដល់​ខ្ញុំ​ ​គិត​ធ្វើ​ដូចម្ដេច​ហ្ន៎​ ​ឲ្យ​ខ្ញុំ​គប្បី​បាន​រួច​អំពី​ការ​បរិភោគ​នូវ​ខ្ទុះ​ ​និង​ឈាម​។​
 ព្រះ​អគ្គ​សា​វក័​ ​មាន​នាម​ថា​ ​ឧបតិស្សៈ​ ​លុះ​បាន​ស្ដាប់​ពាក្យ​នៃ​នាង​ប្រេត​ ​ជា​មាតា​ហើយ​ ​មានចិត្ត​ប្រកបដោយ​ករុណា​ ​បាន​ហៅ​ព្រះ​មោគ្គល្លាន​ ​១​ ​ព្រះ​អនុ​រុទ្ធ​ ​១​ ​ព្រះ​ក​ប្បិ​ន​ ​១​ ​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636866405277074190
ទៅកាន់ទំព័រ៖