ព្រះត្រៃបិដក ភាគ ៥៦

 ​មាត់​របស់ខ្ញុំ​ ​មាន​ក្លិនស្អុយ​ ​ព្រោះតែ​ពោល​ពាក្យ​ញុះញង់​។​ ​បពិត្រ​ព្រះ​នារ​ទៈ​ ​អំពើនោះ​ ​លោកម្ចាស់​បានឃើញ​ខ្លួនឯង​ស្រាប់ហើយ​ ​អ្នក​ឈ្លាស​ទាំងឡាយ​ ​ជា​អ្នក​អនុគ្រោះ​ ​គប្បី​ពោល​ថា​ ​អ្នក​កុំ​ពោល​ពាក្យ​ញុះញង់​ ​កុំ​ពោល​ពាក្យ​កុហក​ ​ទើប​អ្នក​នឹង​បាន​ជា​ទេវបុត្រ​ ​មាន​កាម​តាម​សេចក្ដីប្រាថ្នា​។​

​ចប់​ ​រឿង​បូ​តិ​មុខ​ប្រេត​ ​ទី៣​។​


​រឿង​បិដ្ឋ​ធី​តលិក​ប្រេត​ ​ទី៤​


 [​៤​]​ ​(​ព្រះសម្ពុទ្ធ​ទ្រង់​សំដែង​ថា​)​ ​បុគ្គល​មិន​មាន​សេចក្ដី​កំណាញ់​ ​គួរ​ធ្វើ​នូវ​ហេតុ​ណា​នីមួយ​ ​ឲ្យ​ជា​អារម្មណ៍​ ​ហើយ​គប្បី​ឲ្យ​ទាន​ ​គឺ​ប្រា​រ​ព្វ​នូវ​បុព្វបុរស​ទាំងឡាយ​ ​មាន​មាតាបិតា​ជាដើម​ ​ដែល​រំលាងខន្ធ​ទៅកាន់បរលោក​ហើយ​ ​ឬ​នូវ​ទេ​តា​ទាំងឡាយ​ ​ដែល​អាស្រ័យ​នៅក្នុង​ទី​ទាំងឡាយ​ ​មាន​ទី​ផ្ទះ​ជាដើម​ ​នូវ​ស្ដេច​ធំ​ទាំង​ ​៤​ ​ដែល​រក្សា​លោក​ ​ជា​អ្នកមាន​យស​បរិវារ​ ​គឺ​ព្រះបាទ​កុវេរៈ​ ​ធ​ត​រដ្ឋៈ​ ​១​ ​វិរូបក្ខៈ​ ​១​ ​វិរុឡ្ហកៈ​ ​១​ ​ហើយ​ឲ្យ​នូវ​ទាន​ចុះ​ ​ជន​ទាំងឡាយ​ ​មាន​ស្ដេច​ធំ​ជាដើម​នោះ​ ​ឈ្មោះថា​ ​ជា​បុគ្គល​ ​គឺ​ទាយក​នោះ​ ​បាន​បូជា​ហើយ​ ​ឯ​អ្នកឲ្យ​ ​មិនមែន​ជា​មិន​មានផល​ឡើយ​។​ ​ការ​យំ​ក្ដី​ ​សោកសៅ​ក្ដី​ ​ខ្សឹកខ្សួល​ណា​ដទៃ​ក្ដី​ ​បុគ្គល​មិន​គប្បី​ធ្វើ​ទេ​ ​កិច្ច​ ​មាន​យំសោក​ជាដើម​នោះ​ ​មិនជា​ប្រយោជន៍​ដល់​អ្នក​ដែល​ទៅកាន់បរលោក​ឡើយ​ ​ញាតិ​ទាំងឡាយ​ ​(​ដែល​ទៅកាន់បរលោក​នោះ​)​ ​ក៏​ឋិតនៅ​យ៉ាងនោះ​ដដែល​ ​(​ឥត​បានដឹង​ ​បានឮ​ឡើយ​ ​)​។
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636866398713348766
ទៅកាន់ទំព័រ៖