ព្រះត្រៃបិដក ភាគ ៥៦

 ​នាង​ចូរ​បន្ទោបង់​នូវ​មន្ទិល​ ​គឺ​សេចក្ដី​កំណាញ់​ ​ព្រមទាំង​ឫសគល់​ចេញ​ ​ដែលគេ​និន្ទា​មិនបាន​ ​ចូរ​ទៅកាន់​ស្ថានសួគ៌​។​

​ចប់​ ​រឿង​នាង​មត្តា​ប្រេត​ ​ទី៣​។​


​រឿ​ងន​ន្ទា​ប្រេត​ ​ទី៤​


 [​១៦​]​ ​(​នន្ទ​សេន​ជា​ស្វាមី​ ​សួរ​ថា​)​ ​នាង​ជា​ស្រី​មានខ្លួន​ខ្មៅ​ ​មាន​រូបអាក្រក់​គ្រោតគ្រាត​ ​មើល​គួរខ្លាច​ ​មាន​ភ្នែក​លឿង​ ​មាន​ធ្មេញ​រង្វើល​ ​យើង​មិន​សំគាល់​ថា​ ​នាង​ជា​ស្រី​មនុស្ស​ទេ​។​
 (​នាង​ប្រេត​ ​តប​ថា​)​ ​ម្នាល​នន្ទ​សេន​ ​ខ្ញុំ​ឈ្មោះ​នន្ទា​ ​ជា​ភរិយា​របស់​អ្នក​ក្នុង​កាលមុន​ ​បាន​ធ្វើអំពើ​អាក្រក់​ ​ទើបបាន​ទៅ​អំពី​មនុស្សលោក​នេះ​ ​កាន់​បេតលោក​។​
 ចុះ​អំពើអាក្រក់​ ​ដែល​នាង​បាន​ធ្វើ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​នោះ​ ​តើ​ដូចម្ដេច​ខ្លះ​ ​នាង​ទៅ​អំពី​មនុស្សលោក​នេះ​ ​កាន់​បេតលោក​ដោយ​វិបាក​នៃ​កម្ម​ដូចម្ដេច​ខ្លះ​។​
 ខ្ញុំ​ជា​ស្រី​កំណាច​ផង​ ​មាន​វាចា​អាក្រក់​ផង​ ​ឥតមាន​សេចក្ដី​គោរព​ចំពោះ​អ្នកផង​ ​ខ្ញុំ​ពោល​ពាក្យ​អាក្រក់​ចំពោះ​អ្នក​ ​ទើបបាន​ទៅ​អំពី​មនុស្សលោក​នេះ​ ​កាន់​បេតលោក​។​
 បើ​ដូច្នោះ​ ​យើង​នឹង​ឲ្យ​សំពត់​បង់ក​ដល់​នាង​ ​ចូរ​នាង​ស្លៀកសំពត់​នេះ​ចុះ​ ​លុះ​នាង​ស្លៀកសំពត់​នេះ​ហើយ​ ​ចូរ​ចូល​មក​ ​យើង​នឹង​នាំ​នាង​ទៅផ្ទះ​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636866408047052624
ទៅកាន់ទំព័រ៖