ព្រះត្រៃបិដក ភាគ ៥៦
ហោះទៅក្នុងអាកាស ក៏មិនរួច (អំពីបាបកម្ម) ចូលទៅក្នុងកណ្ដាលសមុទ្រ ក៏មិនរួច ចូលទៅក្នុងចន្លោះភ្នំ ក៏មិនរួច បុគ្គលឋិតនៅក្នុងប្រទេសនៃផែនដីណា ហើយរួចចាកបាបកម្មបាន ប្រទេសនៃផែនដីនោះ មិនមានឡើយ។
ចប់ រឿងធនបាលប្រេត ទី៧។
រឿងចូឡសេដ្ឋិប្រេត ទី៨
[២០] (ព្រះបាទអជាតសត្រូវ ទ្រង់សួរថា) បពិត្រលោកដ៏ចំរើន លោកជាបព្វជិត
(១) មានកាយអាក្រាត ស្គាំងស្គម ហេតុអ្វីបានជាលោកទៅកាន់ទីណាតែក្នុងវេលារាត្រី សូមលោកប្រាប់ហេតុនោះដល់ខ្ញុំ ខ្ញុំនឹងអាចចាត់ចែងទ្រព្យទាំងពួងតាមអធ្យាស្រ័យនៃលោក។
(ប្រេតតបថា) ក្រុងពារាណសី មានកិត្តិសព្ទល្បីទៅក្នុងទីឆ្ងាយ ខ្ញុំជាគហបតី មានទ្រព្យច្រើនក្នុងក្រុងពារាណសីនោះ ជាអ្នកកំណាញ់ មិនឲ្យទាន មានចិត្តជាប់នៅក្នុងអាមិសៈ ដល់នូវយមវិស័យ (បេតលោក) ដោយភាវៈទ្រុស្តសីល។ ខ្ញុំជាបុគ្គលលំបាកដោយសេចក្តីស្រេកឃ្លាន ប្រាកដដូចជាម្ជុលចាក់នៅជានិច្ច ព្រោះអំពើអាក្រក់នោះ ទើបទៅរកញាតិ ជាហេតុនឹងបានអាមិសៈតិចតួច (ពួកមនុស្សណា) មិនឲ្យទាន មិនជឿថា
(១) បានជាព្រះបាទអជាតសត្រូវ ទ្រង់សួរប្រេតនោះយ៉ាងនេះ ព្រោះទ្រង់ឃើញក្បាលប្រេតនោះត្រងោលដូចអ្នកបួស (អដ្ឋកថា)។
ID: 636866411655158996
ទៅកាន់ទំព័រ៖