ព្រះត្រៃបិដក ភាគ ៥៦

រឿង​នាង​ឧត្តរ​មាតុ​ប្រេត​ ​ទី១០​ ​


 [​២២​]​ ​ស្រី​ប្រេត​ដែល​មាន​សម្បុរ​អាក្រក់​ ​ឃើញ​គួរខ្លាច​ ​បាន​ចូល​ទៅ​រក​ភិក្ខុ​នោះ​(​១​)​ ​ដែល​កំពុង​សម្រាក​នៅក្នុង​វេលា​ថ្ងៃ​ ​អង្គុយ​នៅ​ទៀប​ឆ្នេរទន្លេ​គង្គា​ ​សក់​ទាំងឡាយ​នៃ​ស្រី​ប្រេត​នោះ​ ​វែង​សំយុង​ចុះ​ដរាបដល់​ដី​ ​ស្រី​ប្រេត​នោះ​ ​បិទបាំង​ខ្លួនប្រាណ​ដោយ​សក់​ទាំងឡាយ​ ​ហើយ​និយាយទៅ​នឹង​សមណៈ​ដូច្នេះ​ថា​ ​ចាប់​ដើម​តាំង​អំពីខ្ញុំ​ធ្វើ​មរណកាល​មក​បាន​ ​៥៥​ ​ឆ្នាំ​ហើយ​ ​មិនដែល​បាន​បរិភោគ​ ​ឬ​ក្រេប​ផឹក​នូវ​ទឹក​ឡើយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ឲ្យ​នូវ​ទឹក​ដល់​ខ្ញុំ​ ​ដើម្បី​បាន​ក្រេប​ផឹក​ ​ព្រោះ​សេចក្តី​ស្រេក​។​ ​
 (​ព្រះ​កង្ខា​រេ​វត្ត​ត្ថេ​រត​បថា​)​ ​ទន្លេ​គង្គា​នេះ​ ​មាន​ទឹក​ត្រជាក់​ហូរ​មក​ពី​ភ្នំ​ហិមវន្ត​ ​នាង​ចូរ​កាន់​យក​នូវ​ទឹក​អំពី​ទន្លេ​គង្គា​នេះ​ ​ហើយ​ក្រេប​ផឹក​ចុះ​ ​ហេតុអ្វីបានជា​នាង​សូម​ទឹកនឹង​យើង​ដូច្នេះ​។​ ​
 បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​ខ្ញុំ​កាន់​យក​ទឹក​អំពី​ទន្លេ​គង្គា​ដោយខ្លួនឯង​ ​ទឹក​នោះ​ ​ក៏​ប្រែ​ទៅជា​ឈាម​ដល់​ខ្ញុំ​វិញ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​សូម​ទឹក​អំពី​លោកម្ចាស់​វិញ​។​
 ចុះ​អំពើអាក្រក់​ដែល​នាង​បាន​ធ្វើ​ហើយដោយ​កាយ​ ​វាចា​ ​ចិត្ត​ ​ដូចម្តេច​ខ្លះ​ ​បាន​ជា​ទឹកទន្លេ​គង្គា​ ​ប្រែ​ទៅជា​ឈាម​ដល់​នាង​ ​ព្រោះ​វិបាក​នៃ​កម្ម​ដូចម្តេច​។​ ​
​(​១​)​ ​ក្នុង​អដ្ឋកថា​ ​សំដៅយក​ព្រះ​កង្ខា​រេ​វត្ត​ត្ថេ​រ​។​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636866416245601554
ទៅកាន់ទំព័រ៖