ព្រះត្រៃបិដក ភាគ ៥៦

 ​ស្រី​នោះ​ ​ឲ្យ​ឱវាទ​ដល់​ពួក​ជន​ដែល​មកកាន់​សំណាក់​ខ្លួន​ថា​ ​ពួក​ប្រេត​ដែល​ខ្ញុំ​បានឃើញ​ហើយ​ ​ជា​អ្នកមាន​អំពើល្អ​មិនបាន​ធ្វើ​ ​តែង​លំបាក​ ​យ៉ាងណាមិញ​ ​ពួក​មនុស្ស​ ​ក៏​យ៉ាងនោះ​ដែរ​ ​ពួក​សត្វ​ ​គឺ​ទេវតា​ ​និង​មនុស្ស​ ​ដែល​បាន​ធ្វើ​កម្ម​ ​មាន​សេចក្តី​សុខ​ជា​កម្រៃ​ហើយ​ ​តែងតាំង​នៅក្នុង​សេចក្តី​សុខ​។​ ​

​ចប់​ ​រឿង​សុត្ត​ប្រេត​ ​ទី១១​។​ ​


​រឿង​ក​ណ្ណ​មុ​ណ្ឌ​ប្រេត​ ​ទី១២​


 [​២៤​]​ ​(​ព្រះរាជា​សួរ​ស្រី​ប្រេត​ថា​)​ ​ស្រះ​បោក្ខរណី​ ​មាន​កាំជណ្តើរ​ជា​វិការៈ​នៃ​មាស​ក្រាល​ខ្សាច់​ជា​វិការៈ​នៃ​មាស​ ​(​ដោយ​ជុំវិញ​)​ ​ពួក​ផ្កា​ចង្កុលណី​ ​ក្នុង​ស្រះ​បោក្ខរណី​នោះ​ល្អ​ ​មាន​ក្លិនក្រអូប​ ​ជាទី​រីករាយ​នៃ​ចិត្ត​ ​(​ស្រះ​បោក្ខរណី​នោះ​)​ ​ដេរដាស​ដោយ​ឈើ​ផ្សេង​ៗ​ ​ផ្សាយ​ទៅ​ដោយ​ក្លិន​ផ្សេង​ៗ​ ​ដេរដាស​ដោយ​ឈូក​ក្រ​ហម​ផ្សេង​ៗ​ ​ឆ្លូក​ឆ្លាស់​ដោយ​ឈូ​កស​ផ្សេង​ៗ​។​ ​(​ស្រះ​បោក្ខរណី​ទាំងឡាយ​នោះ​)​ ​ទ្រហឹងអឺងកង​ ​ដោយ​ហង្ស​ ​និង​ក្រៀល​ ​មាន​សត្វ​ចាក្រពាក​ស្រែក​ក្រ​លួច​ ​កុះករ​ដោយ​ហ្វូង​សត្វ​ស្លាប​ផ្សេង​ៗ​ ​ប្រកបដោយ​ពួក​បក្សី​ ​មាន​សំ​ឡេង​ផ្សេង​ៗ​ ​ផង​ ​ឈើ​ទាំងឡាយ​ ​ទ្រទ្រង់នូវ​ផ្លែ​ផ្សេង​ៗ​ ​ផង​ ​ព្រៃ​ទាំងឡាយ​ ​ទ្រទ្រង់នូវ​កម្រង​ផ្កា​ផ្សេង​ៗ​ ​ផង​ ​មាន​ក្លិនក្រអូប​ជាទី​គាប់ចិត្ត​ ​ដែល​ខ្យល់បក់​មក​ត្រូវ​ ​ក៏​ផ្សាយ​ទៅ​។​ ​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636866417372215993
ទៅកាន់ទំព័រ៖