ព្រះត្រៃបិដក ភាគ ៥៦

​ការ​យំ​ក្ដី​ ​ការ​សោក​ក្ដី​ ​ឬ​សេចក្ដី​ខ្សឹកខ្សួល​ណា​ដទៃ​ក្ដី​ ​បុគ្គល​មិន​គប្បី​ធ្វើ​ឡើយ​ ​ព្រោះ​កិច្ច​ ​មាន​យំសោក​ជាដើម​ ​មិនជា​ប្រយោជន៍​ដល់​អ្នក​ដែល​ទៅកាន់បរលោក​ឡើយ​ ​ញាតិ​ទាំងឡាយ​ ​(​ដែល​ទៅកាន់បរលោក​នោះ​)​ ​ក៏​ឋិតនៅ​យ៉ាងនោះ​ដដែល​ ​(​ឥត​បានដឹង​ឮ​ឡើយ​)​។​ ​ចំណែក​ទក្ខិណាទាន​ ​ដែល​បុគ្គល​បាន​ឲ្យហើយ​នេះឯង​ ​ជា​ទាន​ដំ​កល់​ទុក​នៅ​ល្អ​ហើយ​ក្នុង​ព្រះសង្ឃ​ ​រមែង​សម្រេចផល​ដើម្បី​ជា​ប្រយោជន៍​ដល់​ញាតិ​នោះ​ ​អស់កាលដ៏យូរ​អង្វែង​តាម​ឋានៈ​ ​គឺទី​ដែល​គួរ​សម្រេច​បាន​។​ ​
 ក៏​ញាតិធម៌​នោះ​ ​មហារាជ​បាន​សំដែង​ជា​បែបយ៉ាង​ហើយ​ ​ការ​បូជា​ដ៏​ថ្លៃថ្លា​ ​ចំពោះ​ប្រេត​ទាំងឡាយ​ ​មហារាជ​បាន​ធ្វើ​ហើយ​ ​កំឡាំង​កាយ​របស់​ភិក្ខុ​ទាំងឡាយ​ ​មហារាជ​បាន​បំពេញ​ហើយ​ ​បុណ្យ​ដ៏​ច្រើន​ ​មហារាជ​ ​ក៏បាន​សន្សំ​ហើយ​។​ ​

​ចប់​ ​រឿង​តិរោកុឌ្ឌ​ប្រេត​ ​ទី៥​


​រឿង​បញ្ច​បុត្ត​ខា​ទិ​ក​ប្រេត​ ​ទី៦​ ​


 [​៦​]​ ​(​ព្រះ​ថេរៈ​ទាំងឡាយ​ ​សួរ​ថា​)​ ​នាង​ជា​ស្រ្ដី​អាក្រាត​ ​មាន​រូប​មាន​សម្បុរ​អាក្រក់​ ​មាន​ក្លិនអាក្រក់​ ​ស្អុយ​ ​តែង​បក់​ចេញទៅ​ ​នាង​មាន​ហ្វូង​រុយ​ចោមរោម​ហើយ​ ​តើ​នាង​ជា​ស្រី​អ្វី​ ​មក​ឋិតនៅ​ក្នុង​ទីនេះ​។​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636866399553146800
ទៅកាន់ទំព័រ៖