ព្រះត្រៃបិដក ភាគ ៥៦

​បពិត្រ​ព្រះ​សម្មតិទេព​ ​ខ្ញុំ​សូម​ធ្វើ​អញ្ជលី​ ​ថ្វាយបង្គំ​អង្វរ​ព្រះអង្គ​ ​សូម​ព្រះអង្គ​សោយ​កាម​ទាំងឡាយ​ ​ដែល​មិនមែន​ជា​របស់​មនុស្ស​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ត្រេកអរ​ជាមួយនឹង​ខ្ញុំ​។​
 ​(​ស្ដេច​ពោល​ថា​)​ ​កាម​ទាំងឡាយ​ ​មិនមែន​ជា​របស់​មនុស្ស​ ​អញ​បាន​បរិភោគ​ហើយ​ ​អញ​ជា​អ្នក​ត្រេកអរ​ជាមួយនឹង​នាង​ហើយ​ ​ម្នាលនាង​មានជោគ​ល្អ​ ​អញ​សូម​អង្វរ​នាង​ ​នាង​ចូរ​នាំ​អញ​ទៅ​ ​(​នគរ​)​ ​វិញ​ឲ្យឆាប់​។​ ​

​ចប់​ ​រឿង​ក​ណ្ណ​មុ​ណ្ឌ​ប្រេត​ ​ទី១២​។​


​រឿង​ឧ​ព្វ​រី​ប្រេត​ ​ទី១៣​


 [​២៥​]​ ​(​ព្រះ​សង្គីតិកត្ថេរ​ទាំងឡាយ​ពោល​ថា​)​ ​ស្ដេច​របស់​ពួក​ជន​អ្នក​នៅក្នុង​ដែន​បញ្ចាល​ ​ទ្រង់ព្រះ​នាម​ព្រហ្មទត្ត​ ​ព្រះអង្គ​ប្រសើរ​ក្នុង​រាជសម្បត្តិ​ ​លុះដល់​ថ្ងៃ​ ​និង​យប់​កន្លងទៅ​ ​ស្ដេច​ក៏​ទ្រង់​សោយទិវង្គត​។​ ​អគ្គមហេសី​របស់​ស្ដេច​នោះ​ ​ឈ្មោះ​នាង​ឧ​ព្វ​រី​ ​បាន​ទៅកាន់​ទី​ស្មសាន​ ​ហើយ​ទ្រង់ព្រះ​កន្សែង​ ​កាល​មិនឃើញ​ស្ដេច​ព្រហ្មទត្ត​ ​ក៏​ទ្រង់ព្រះ​កន្សែង​ថា​ ​ឱ​ ​ព្រះបាទ​ព្រហ្មទត្ត​។​ ​ឥសី​ ​ជា​អ្នក​ប្រា​ជ​ ​បរិបូណ៌​ដោយ​ចរណៈ​ ​បាន​មក​ក្នុង​ទី​ដែ​លនាងឧ​ព្វ​រី​ឈរ​នោះ​ ​ឥសី​នោះ​ ​បាន​សួរ​ពួក​ជន​ដែល​មក​ជួបជុំ​ក្នុង​ទីនោះ​ថា​ ​ចុះ​ទី​ស្មសាន​នេះ​ ​ដែល​ផ្សាយ​ទៅ​ដោយ​ក្លិន​ក្រ​អូប​ផ្សេង​ៗ​ ​តើ​របស់​នរណា​ ​ស្រី​នេះ​ ​ជា​ភរិយា​របស់​នរណា​ ​កំពុង​កន្ទក់កន្ទេញ​រក​ប្ដី​ ​ដែល​ទៅ​ឆ្ងាយ​អំពី​មនុស្សលោក​នេះ​ ​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636866418133139515
ទៅកាន់ទំព័រ៖