ព្រះត្រៃបិដក ភាគ ៥៦

​ជា​ឱទ្យាន​ញ៉ាំង​តម្រេក​ ​និង​សេចក្តី​រីករាយ​ឲ្យ​ច្រើន​ ​បពិត្រ​នារី​គួរ​រមិលមើល​ ​មិន​ថោកទាប​ ​ខ្ញុំ​ប្រាថ្នា​ដើម្បី​រីករាយ​ក្នុង​វិមាន​ជាទី​រីករាយ​នេះ​របស់​នាង​ ​ជាមួយនឹង​នាង​។​ ​
 (​នាង​វិមាន​ប្រេត​ពោល​ថា​)​ ​អ្នក​ចូល​ធ្វើ​នូវ​កម្ម​ដែល​ឲ្យផល​ក្នុង​ឋាន​ទិព្វ​នេះ​ ​ទាំង​ចិត្ត​របស់​អ្នក​សោត​ ​ក៏​ចូរ​ឱន​ទៅ​ក្នុង​ឋាន​ទិព្វ​នេះ​ ​លុះ​អ្នកធ្វើ​នូវ​កម្ម​ដែល​គួរ​រីករាយ​ក្នុង​ឋាន​ទិព្វ​នេះ​ហើយ​ ​ទើប​អ្នក​បាន​នូវ​ខ្ញុំ​ជា​ស្រី​មាន​កាម​តាមប្រាថ្នា​ ​ដោយ​ប្រការ​យ៉ាងនេះ​។​ ​
 មាណព​នោះ​ ​បាន​ទទួល​ស្តាប់​ពាក្យ​នាង​វិមាន​ប្រេត​នោះ​ថា​ ​អើ​នាង​ ​ស្រួល​ហើយ​ ​ហើយក៏​បាន​ធ្វើ​កម្ម​ដែល​ឲ្យផល​ក្នុង​ឋាន​ទិព្វ​នោះ​ ​លុះ​មាណព​នោះ​ ​បាន​ធ្វើ​កម្ម​ដែល​ឲ្យផល​ក្នុង​ឋាន​ទិព្វ​នោះ​ហើយ​ ​ក៏បាន​ទៅ​កើតជា​មួយ​នឹង​នាង​វិមាន​ប្រេត​នោះ​។​ ​

​ចប់​ ​រឿង​រថ​ការី​ប្រេត​ ​ទី៣​។​
​ចប់​ ​ភាណវារៈ​ ​ទី២​។​


​រឿង​ភុស​ប្រេត​ ​ទី៤​។​ ​


 [​២៩​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ប្រេត​ម្នាក់​ ​(​រោយរាយ​)​ ​អង្កាម​នៃ​ស្រូវសាលី​ ​(​លើ​ក្បាល​ខ្លួន​)​ ​ប្រេត​ម្នាក់ទៀត​ ​(​សំពង​បំបែក​ក្បាល​របស់​ខ្លួន​ ​ដោយ​ដំបង​ដែក​)​ ​ឯ​ស្រី​នេះ​ ​(​ស៊ី​តែ​)​ ​សាច់​ ​និង​ឈាម​របស់​ខ្លួន
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636866422450486453
ទៅកាន់ទំព័រ៖