ព្រះត្រៃបិដក ភាគ ៥៦

​មហាវគ្គ​ ​ទី៤​
​រឿង​អម្ព​សក្ខរ​ប្រេត​ ​ទី១​


 [​៣៦​]​ ​(​ព្រះ​សង្គីតិកាចារ្យ​ពោល​ថា​)​ ​មាន​នគរ​ ​១​ ​ឈ្មោះ​វេសាលី​ ​របស់​អ្នក​ដែន​វជ្ជី​ ​ក្នុង​ក្រុង​វេសាលី​នោះ​ ​មាន​សេ្តច​លិ​ច្ឆ​វី​ ​ព្រះនាម​អម្ព​សក្ខរៈ​ ​បាន​ទត​ឃើញ​ប្រេត​នៅ​ខាងក្រៅ​ក្រុង​ ​ស្ដេច​មាន​ព្រះ​ហ្ឫទ័យ​ចង់​ដឹង​ហេតុ​ ​បាន​ត្រាស់​សួរ​ប្រេត​នោះ​ ​ក្នុង​ទីនោះ​ឯង​ថា​បុគ្គល​ ​(​ដែលគេ​ចាក់​ស្ទួយ​ឡើងលើ​ដែក​អណ្តោត​)​ ​នេះ​ ​ដេក​ ​ឬ​អង្គុយ​ ​ក៏​មិនបាន​ ​ការ​ឈានទៅមុខ​ ​និង​ការ​ឈាន​ថយក្រោយ​ ​ក៏​មិនបាន​ ​ការ​ស៊ីផឹក​ ​លិទ្ធ​ភ្លក្ស​ ​សំពត់​ ​ភោគៈ​ទាំងស្រី​ជា​អ្នកបំរើ​របស់​បុគ្គល​នេះ​ ​ក៏​មិន​មាន​ទៀត​។​ ​ពួក​ជន​ណា​ ​ដែល​ជា​ញាតិ​សំឡាញ់​ ​ដែល​ឃើញ​ហើយ​ ​ឮ​ហើយ​ ​ជា​អ្នកមាន​ចិត្តល្អ​ ​អនុគ្រោះ​នៃ​បុគ្គល​ណា​ ​ដែល​មាន​ក្នុង​កាលពីដើម​ ​ឥឡូវនេះ​ ​ពួក​ញាតិ​ជាដើម​នោះ​ ​ក៏​មិនបាន​ឃើញ​បុគ្គល​នោះ​ដែរ​ ​ព្រោះ​ខ្លួន​ឃ្លាតឆ្ងាយ​ពី​បុគ្គល​នោះ​ ​បុគ្គល​ទុគ៌ត​ ​រមែង​មិន​មាន​ពួក​មិត្ត​ ​ពួក​មិត្ត​តែង​លះបង់​ចោល​ ​ព្រោះ​ដឹង​ថា​ខ្វះខាត​ ​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636866426400362373
ទៅកាន់ទំព័រ៖