ព្រះត្រៃបិដក ភាគ ៥៧
សុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា ថេរីគាថា
ឆដ្ឋភាគ
ថេរគាថា សត្តកនិបាត
[២២៥] ស្រីផ្កាមាសតាក់តែង ស្លៀកពាក់ល្អ ទ្រទ្រង់កម្រងផ្កា ស្អិតស្អាងហើយ មានជើងស្រឡាបដោយទឹកល័ខ ពាក់ស្បែកជើង លុះដោះស្បែកជើងចេញហើយ ក៏ធ្វើអព្ជាលីចំពោះមុខ ស្រីផ្កាមាសនោះ និយាយនូវពាក្យជាប្រធាននៃមិត្ត
(១) នឹងខ្ញុំ ដោយសំដីដ៏ទន់ពីរោះថា លោកនៅកំឡោះហើយបួស លោកចូរឋិតនៅក្នុងពាក្យប្រដៅរបស់ខ្ញុំ លោកចូរបរិភោគកាមជារបស់មនុស្សចុះ ខ្ញុំនឹងឲ្យសម្បត្តិដ៏ពេញចិត្តដល់លោក។ ខ្ញុំប្តេជ្ញាពាក្យពិតដល់លោក ឬនឹងនាំភ្លើងដល់លោក
(២) ។ កាលណាយើងទាំងពីរនាក់ ជាមនុស្សចាស់កាន់ឈើច្រត់ហើយ យើងនឹងបួសទាំងពីរនាក់ នឹងកាន់យកនូវជ័យជំនះក្នុងលោកទាំងពីរ។ ខ្ញុំបានឃើញស្រីផ្កាមាសនោះ មកធើ្វអព្ជាលី តាក់តែង ស្លៀកពាក់ល្អ ដូចជាជាប់អន្ទាក់មច្ចុ លំដាប់នុ៎ះ ខ្ញុំក៏បានធើ្វទុកក្នុងចិត្តដោយឧបាយនៃបញ្ញា។បេ។
(៣)
សុន្ទរសមុទ្ទត្ថេរ។
[២២៦] ព្រះភទ្ទិយត្ថេរ នៅក្នុងអម្ពាដការាមដ៏ប្រសើរ ក្បែរដងព្រៃ បានដកតណ្ហា ព្រមទាំងឫសចោលអស់ហើយ ជាអ្នកប្រសើរ ចំរើនឈានក្នុងអារាមនោះ។
(១) ពាក្យចែចង់។ (២) ស្បថនឹងភ្លើង ។ (៣) គប្បីមើលក្នុងចតុក្កនិបាត។
ID: 636866792883263996
ទៅកាន់ទំព័រ៖