ព្រះត្រៃបិដក ភាគ ៥៧

​អ្នកនោះ​ ​ឈ្មោះថា​ ​ញ៉ាំង​ព្រះ​សាស្តា​បែបនេះ​ ​ឲ្យ​ត្រេកអរ​ ​ហើយ​ឲ្យ​ប្រាសចាក​សេចក្តី​ត្រេកអរ​វិញ​។​ ​ក្នុង​កាលនោះ​ ​ខ្ញុំ​លះ​ចោល​កូន​ ​និង​ប្រពន្ធ​ផង​ ​ទ្រព្យ​ ​និង​ស្រូវ​ផង​ ​កោរសក់​ ​និង​ពុកចង្កា​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​។​ ​ខ្ញុំ​បរិបូណ៌​ដោយ​សិក្ខា​ ​និង​សាជី​វៈ​ ​សង្រួម​នូវ​ឥន្រ្ទិយ​ទាំងឡាយ​ ​ជា​អ្នក​មិន​ចាលចាញ់​កិលេស​ ​តែង​នមស្ការ​ព្រះសម្ពុទ្ធ​ ​សម្រាន្ត​នៅ​។​ ​ខណៈនោះ​ ​សេចក្តី​តាំងចិត្ត​ ​ខ្ញុំ​បាន​តម្កល់​ហើយ​ថា​ ​កាលបើ​ខ្ញុំ​មិនទាន់​ដក​សរ​ ​គឺ​តណ្ហា​បានទេ​ ​ខ្ញុំ​មិន​អង្គុយ​សូម្បី​មួយរំពេច​។​ ​អ្នក​ចូរ​មើល​សេចក្តី​ព្យាយាម​ ​និង​ការ​ប្រឹងប្រែង​របស់ខ្ញុំ​នោះ​យ៉ាងនេះ​ ​វិជ្ជា​ ​៣​ ​ខ្ញុំ​បានសម្រេច​ហើយ​ ​ពុទ្ធសាសនា​ ​ខ្ញុំ​បាន​ធើ្វ​ហើយ​។​ ​ខ្ញុំ​ដឹង​នូវ​បុព្វេ​និវាស​ ​ទិព្វចក្ខុ​ ​ខ្ញុំ​ក៏បាន​ជម្រះ​ហើយ​ ​ខ្ញុំ​ជា​ព្រះអរហន្ត​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​មិន​មាន​ឧបធិ​។​ ​លំដាប់នោះ​ ​ក្នុង​កាល​រាត្រី​អស់​ទៅ​ ​ព្រះអាទិត្យ​ក៏​រះ​ឡើង​ ​ខ្ញុំ​បាន​ធើ្វ​តណ្ហា​ទាំងអស់​ឲ្យ​រីងស្ងួត​ ​ហើយ​អង្គុយ​ដោយ​ភ្នែន​។​ ​

​មហា​បន្ថ​ក​ត្ថេ​រ​។​


​ឧទ្ទាន​


​ព្រះ​ថេរៈ​ ​៣​ ​អង្គ​ ​គឺ​មហា​កច្ចាយនត្ថេរ​ ​១​ ​សិរី​មិត្ត​ត្ថេ​រ​ ​១​ ​មហា​បន្ថ​ក​ត្ថេ​រ​ ​១​ ​បាន​សំដែង​គាថា​ទាំងឡាយ​ ​២៤​ ​ក្នុង​អដ្ឋ​ក​និបាត​។​​

​ចប់​ ​អដ្ឋ​ក​និបាត​។

ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636866928695402006
ទៅកាន់ទំព័រ៖