ព្រះត្រៃបិដក ភាគ ៥៧

​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែង​សរសើរ​បុគ្គល​នោះ​ ​ថា​ជា​អ្នកមាន​ប្រាជ្ញា​ ​អ្នក​និយាយទៀង​ទាត់​ ​អ្នកមាន​ចិត្ត​តម្កល់​មាំ​ ​ក្នុង​សីល​ទាំងឡាយ​ ​អ្នក​ប្រកប​រឿយ​ ​ៗ​ ​នូវ​ការ​ស្ងប់ស្ងាត់​ចិត្ត​។​ ​បុគ្គល​ណា​ ​មិនបាន​គោរព​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ទេ​ ​បុគ្គល​នោះ​ ​រមែង​ឆ្ងាយ​ចាក​ព្រះ​សទ្ធម្ម​ ​ដូច​ផែនដី​ ​(​ឆ្ងាយ​)​ ​ពី​មេឃ​។​ ​បុគ្គល​ទាំងឡាយ​ណា​ ​មាន​ហិរិ​ ​និង​ឱត្តប្បៈ​ ​តម្កល់​នៅ​ដោយ​ប្រពៃ​គ្រប់ពេល​ ​បុគ្គល​ទាំងនោះ​ ​មាន​ព្រហ្មចារ្យ​ដុះ​ចំរើន​ហើយ​ ​មាន​ភព​ថ្មី​អស់ហើយ​។​ ​ភិក្ខុ​ណា​មានចិត្ត​រវើរវាយ​ ​ឃ្លេងឃ្លោង​ ​ស្លៀកដណ្ដប់​សំពត់​បង្សុកូល​ ​ភិក្ខុ​នោះ​ ​មិន​សមនឹង​សំពត់​បង្សុកូល​នោះ​ឡើយ​ ​ដូច​ស្វា​ដណ្ដប់​ស្បែក​សីហៈ​។​ ​ភិក្ខុ​ណា​មានចិត្ត​មិន​រវើរវាយ​ ​មិន​ឃ្លេងឃ្លោង​ ​ជា​អ្នកមាន​ប្រាជ្ញា​ចាស់​ ​សង្រួម​ឥន្រ្ទីយ៍​ ​ទើបសម​នឹង​សំពត់​បង្សុកូល​ ​ដូច​សីហៈ​ក្នុង​ច្រកភ្នំ​។​ ​ពួក​ទេវតា​ដ៏​ច្រើន​ ​មាន​ឫទ្ធិ៍​ ​មានយស​ស័ក្តិ​ ​ទេវតា​មួយ​ម៉ឺន​ ​ទាំងអស់​នុ៎ះ​ ​ជាពួក​ព្រហ្ម​ ​ឈរ​នមស្ការ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះ​សារីបុត្ត​ ​ជា​ធម្មសេនាបតី​ ​ជា​អ្នកប្រាជ្ញ​ ​មាន​ឈាន​ច្រើន​ ​មានចិត្ត​តម្កល់​មាំ​ថា​ ​បពិត្រ​បុរស​អាជានេយ្យ​ ​ខ្ញុំ​សូម​ក្រាប​ថ្វាយបង្គំ​លោកម្ចាស់​ ​បពិត្រ​បុរស​ដ៏​ឧត្តម​ ​ខ្ញុំ​សូម​ក្រាប​ថ្វាយបង្គំ​លោកម្ចាស់​ ​លោកម្ចាស់​ចំរើន​ឈាន​ ​អាស្រ័យ​អារម្មណ៍​ណា​ ​ពួក​យើងខ្ញុំ​មិនបាន​ដឹង​នូវ​អារម្មណ៍​នោះ​ ​របស់​លោកម្ចាស់​ទេ​។​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636866985509201569
ទៅកាន់ទំព័រ៖