ព្រះត្រៃបិដក ភាគ ៥៧

​អស្ចារ្យ​ហ្ន៎​ ​អារម្មណ៍​របស់​ពួក​លោកអ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ​ទាំង​ ​៤​ ​ជា​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​ ​(​ពិបាក​ដឹង​ណាស់​)​ ​ពួក​យើង​ដូច​ពួក​ខ្មាន់ធ្នូ​ ​បាញ់​នូវ​រោម​កន្ទុយ​សត្វ​ ​មក​ប្រជុំ​គ្នា​ ​(​ពិចារណា​)​ ​នៅតែ​មិនដឹង​។​ ​ព្រះ​ក​ប្បិ​ន​ត្ថេ​រ​ ​បាន​ញញឹម​ ​ព្រោះ​ឃើញ​ព្រះ​សារីបុត្តត្ថេរ​នោះ​ ​គួរ​ជាទី​បូជា​ ​ដែល​ពពួក​ទេវតា​បូជា​ហើយ​ ​ដោយ​ប្រការ​ដូច្នោះ​។​ ​ក្នុង​ពុទ្ធ​ខេត្ត​ទាំងមូល​ ​ខ្ញុំ​ជា​មនុស្ស​វិសេស​ខាង​ធុតង្គ​គុណ​ ​គ្មាន​លោក​ណា​ស្មើនឹង​ខ្ញុំ​ទេ​ ​លើកលែងតែ​ព្រះ​មហាមុនី​ចេញ​។​ ​ព្រះ​សាស្ដា​ ​ខ្ញុំ​បាន​បំរើ​ហើយ​ ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ ​ខ្ញុំ​បាន​ធ្វើ​ហើយ​ ​ភារៈ​ធ្ងន់​ខ្ញុំ​ដាក់​ចោល​ហើយ​ ​តណ្ហា​ជា​គ្រឿង​នាំ​សត្វ​ទៅកាន់​ភព​ទៀត​ ​ខ្ញុំ​ក៏​ដក​ចោល​ហើយ​។​ ​ព្រះ​គោតម​មានគុណ​ប្រមាណ​មិនបាន​ ​មានព្រះហឫទ័យ​ឱន​ទៅ​រក​នេក្ខម្មៈ​ ​រលាស់ចោល​នូវ​ភព​ទាំង​ ​៣​ ​មិន​ជាប់​ចំពាក់​ក្នុង​ចីវរ​ ​មិន​ជាប់​ចំពាក់​ក្នុង​សា​នាសនៈ​ ​មិន​ជាប់​ចំពាក់​ក្នុង​ភោជនាហារ​ ​ដូច​ផ្កាឈូក​មិន​មានមន្ទិល​សៅហ្មង​ ​មិន​ជាប់​ដោយ​ទឹក​។​ ​ព្រះ​មហាមុនី​នោះ​ ​មានសតិ​ប្ប​ដ្ឋាន​ ​ជា​ព្រះ​សូរង្គ​ ​មាន​សទ្ធា​ជា​ព្រះហស្ដ​ ​មាន​ប្រាជ្ញា​ជា​ព្រះ​សីរ្សៈ​ ​មាន​ព្រះ​ញាណ​ធំ​ ​ព្រះអង្គ​ប្រព្រឹត្ត​រំលត់ទុក្ខ​គ្រប់ពេល​។​ ​

​ព្រះ​មហា​កស្សប​ត្ថេ​រ​។

ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636866985739774757
ទៅកាន់ទំព័រ៖