ព្រះត្រៃបិដក ភាគ ៥៧

​ថេរគាថា​ ​បញ្ញា​សនិ​បាត​


 [​២៦៣​]​ ​កាលណា​ហ្ន៎​ ​អាត្មាអញ​នឹង​បាន​ជា​បុគ្គល​ម្នាក់ឯង​ ​មិន​មាន​តណ្ហា​ជា​គំរប់​ពីរ​ ​នឹង​ឃើញ​នូវ​ភព​ទាំងអស់​ ​ថា​ជា​របស់​មិន​ទៀង​ ​នៅក្នុង​ជ្រោះ​ភ្នំ​ទាំងឡាយ​ ​គំនិត​នោះ​ ​អាត្មាអញ​បាន​ត្រិះរិះ​ហើយ​ថា​ ​កាលណា​ហ្ន៎​ ​បំណង​នេះ​នឹង​សម្រេច​។​ ​កាលណា​ហ្ន៎​ ​អាត្មាអញ​បាន​បួស​ ​ទ្រទ្រង់នូវ​ផ្ទាំង​សំពត់​ដែលកាត់​ដាច់​ ​ស្លៀកសំពត់​ជ្រលក់​ដោយ​ទឹកចត់​ ​ហើយ​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់ខ្លួន​ថា​ ​របស់​អញ​ ​ជា​បុគ្គល​មិន​មាន​សេចក្ដីប្រាថ្នា​ ​ហើយ​បាន​លះ​នូវ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ដោយ​ប្រការ​ដូច្នោះ​ ​ជា​បុគ្គល​ដល់​នូវ​សេចក្ដីសុខ​ ​ហើយ​ចូល​ទៅ​នៅក្នុង​ព្រៃធំ​។​ ​កាលណា​ហ្ន៎​ ​អាត្មាអញ​នឹង​ពិចារណា​ឃើញ​នូវ​កាយ​មិន​ទៀង​នេះ​ ​ជា​សម្បុក​របស់​មរណៈ​ ​និង​រោគ​ ​ដែល​មច្ចុ​បៀតបៀន​ហើយ​ ​ជា​បុគ្គល​ប្រាសចាក​ភ័យ​ ​នៅ​ម្នាក់ឯង​ក្នុង​ព្រៃ​ ​គំនិត​នោះ​ ​កាលណា​នឹង​សម្រេច​។​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636866986298786731
ទៅកាន់ទំព័រ៖