ព្រះត្រៃបិដក ភាគ ៥៧

​កាលណា​ហ្ន៎​ ​អាត្មាអញ​នឹង​បាន​កាន់​ដាវ​ដ៏​មុត​ ​គឺ​មគ្គ​ប្ប​ញ្ញា​ ​ហើយ​ក្របែល​នូវ​វល្លិ៍​ ​គឺ​តណ្ហា​ ​ដែល​ជា​ធម្មជាតិ​ញ៉ាំង​ភ័យ​ឲ្យ​កើត​ ​ជា​គ្រឿង​នាំមក​នូវ​សេចក្ដីទុក្ខ​ ​ប្រព្រឹត្ត​តាម​អារម្មណ៍​ដ៏​ច្រើន​ ​ឲ្យ​លុះ​ក្នុង​អំណាច​ ​(​របស់​ខ្លួន​បាន​)​ ​គំនិត​នោះ​ ​កាលណា​នឹង​សម្រេច​។​ ​កាលណា​ហ្ន៎​ ​អាត្មាអញ​នឹង​បាន​កាន់​យក​នូវ​សស្រ្តា​ដ៏​មុត​ថ្លា​ ​គឺ​ប្រាជ្ញា​របស់​ឥសី​ទាំងឡាយ​ ​ហើយនឹង​បំបាក់​នូវ​មារ​ ​ព្រមទាំង​សេនា​មារ​ដោយ​ឆាប់រហ័ស​ ​លើ​សីហាសនៈ​ ​(​ថេ​រាស​នៈ​)​ ​ចំណង​នោះ​ ​កាលណា​នឹង​សម្រេច​។​ ​កាលណា​ហ្ន៎​ ​ពួក​លោកអ្នក​សប្បុរស​ ​ជា​អ្នក​គោរព​ក្នុង​ធម៌​ ​ប្រកបដោយ​តា​ទិ​គុណ​ ​អ្នក​ឃើញ​តាមពិត​ ​មាន​ឥន្រ្ទិយ​ឈ្នះហើយ​ ​មើលឃើញ​អញ​ ​ថា​ជា​អ្នកមាន​ព្យាយាម​ក្នុង​សមាគម​ទាំងឡាយ​ ​បំណង​នោះ​ ​កាលណា​នឹង​សម្រច​។​ ​កាលណា​ហ្ន៎​ ​សេចក្ដី​ខ្ជិល​ ​ការ​ឃ្លាន​ ​ការ​ស្រេក​ ​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​ស្រាំង​ ​ស្រួយ​ ​ពស់​តូច​ ​ពស់​ធំ​ ​នឹង​មិន​បៀតបៀន​នូវ​អាត្មាអញ​នោះ​ ​អ្នកមាន​ប្រយោជន៍​ចំពោះខ្លួន​ ​ក្នុង​ភ្នំ​ ​ឬ​ច្រកភ្នំ​ ​បំណង​នោះ​ ​កាលណា​នឹង​សម្រេច​។​ ​សច្ចៈ​ ​៤​ ​យ៉ាងណា​ ​ដែល​ឃើញ​បាន​ដោយ​ក្រ​ ​ដែល​ព្រះមហេសី​សម្មាសម្ពុទ្ធ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​កាលណា​ហ្ន៎​ ​អាត្មាអញ​នឹង​បាន​ជា​អ្នកមាន​ចិត្ត​តម្កល់​មាំ​ ​មានស្មារតី​ ​បាន​ត្រាស់​ដឹង​នូវ​សច្ចៈ​ទាំង​ ​៤​ ​នោះ​ដោយ​បញ្ញា​ ​បំណង​នោះ​ ​កាលណា​នឹង​សម្រេច​។
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636866986489667649
ទៅកាន់ទំព័រ៖