ព្រះត្រៃបិដក ភាគ ៥៧

​កាលណា​ហ្ន៎​ ​អាត្មាអញ​នឹង​បានឮ​សូរ​សំឡេង​ក្ងោក​ ​ជា​សត្វ​មាន​កំប៉ោយ​ ​កើតអំពី​អណ្ឌៈ​ ​ជា​សត្វ​កើត​ពីរ​ដង​ ​យំ​ក្នុង​ច្រកភ្នំ​ក្នុង​ព្រៃ​ ​ហើយ​ក្រោក​ឡើង​ធ្វើ​ទុក​ក្នុងចិត្ត​ ​(​ដោយ​លក្ខណៈ​ ​មាន​អនិច្ច​លក្ខណៈ​ជាដើម​)​ ​ដើម្បីឲ្យ​បានសម្រេច​ដល់​ព្រះនិព្វាន​ ​បំណង​នោះ​ ​កាលណា​នឹង​សម្រេច​។​ ​កាលណា​ហ្ន៎​ ​អាត្មាអញ​គប្បី​ឆ្លង​នូវ​ទន្លេ​គង្គា​ ​យមុនា​ ​សរស្សតី​ ​និង​មហាសមុទ្រ​ដ៏​ជ្រៅ​ ​ដូចជា​ធ្លាក់ទៅក្នុង​បាតាល​ ​ជា​គ្រឿង​ញ៉ាំង​ភ័យ​ឲ្យ​កើត​ ​ដោយ​ឫទ្ធិ៍​មិន​ទើសទាក់​ ​បំណង​នោះ​ ​កាលណា​នឹង​សម្រេច​។​ ​កាលណា​ហ្ន៎​ ​អាត្មាអញ​គប្បី​វៀរ​នូវ​សុភនិមិត្ត​ទាំងអស់​ ​ប្រកប​ក្នុង​ឈាន​ ​ហើយ​ទំ​លាយ​នូវ​សេចក្ដីប្រាថ្នា​ ​ក្នុង​កាមគុណ​ទាំងឡាយ​ ​ដូចជា​ដំរី​ត្រាច់​ទៅ​ក្នុង​សង្រ្គាម​ ​បំណង​នោះ​ ​កាលណា​នឹង​សម្រេច​។​ ​កាលណា​ហ្ន៎​ ​អាត្មាអញ​បានដឹង​សាសនាព្រះពុទ្ធ​ ​អ្នក​ស្វែងរក​គុណ​ដ៏​ធំ​ ​ហើយ​ត្រេកអរ​ ​ដូចជា​បុរស​កំសត់​ ​ចំពាក់បំណុល​គេ​ ​ដែល​ពួក​ម្ចាស់ទ្រព្យ​មក​តឹង​ទារ​ ​ក៏បាន​នូវ​កំណប់ទ្រព្យ​ ​ហើយ​ត្រេកអរ​ ​បំណង​នោះ​ ​កាលណា​នឹង​សម្រេច​។​ ​អ្នក​អង្វរ​យើង​ច្រើន​ឆ្នាំ​ហើយ​ ​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636866986838137580
ទៅកាន់ទំព័រ៖