ព្រះត្រៃបិដក ភាគ ៥៧

​ថេរគាថា​ ​នវក​និបាត​


 [​២៣៣​]​ ​ពួក​បុថុជ្ជន​ ​មិនដឹង​ថា​ ​ជរា​ ​មរណៈ​ជា​ទុក្ខ​ ​ហើយ​ជាប់​ចំពាក់​ក្នុង​ឧបាទានក្ខន្ធ​ណា​ ​អ្នកប្រាជ្ញ​មានស្មារតី​ ​បាន​កំណត់​ដឹង​ ​(​នូវ​ឧបាទានក្ខន្ធ​នោះ​)​ ​ថា​ជា​ទុក្ខ​ ​ហើយ​ចំរើន​ឈាន​ ​ក្នុង​កាលណា​ ​កាលនោះ​ ​រមែង​មិនបាន​នូវ​សេចក្តី​ត្រេកអរ​ ​លើសលុប​ជាង​ឈាន​នោះ​ឡើយ​។​ ​បណ្ឌិត​ ​លុះ​លះបង់​នូវ​តណ្ហា​ ​ដែល​នាំមក​នូវ​សេចក្តី​ទុក្ខ​ ​ជា​ធម្មជាតិ​ផ្សាយ​ទៅ​ក្នុង​អារម្មណ៍​ផ្សេង​ ​ៗ​ ​នាំមក​នូវ​កិលេស​ ​ជា​គ្រឿង​នាំ​សត្វ​ឲ្យ​យឺតយូរ​ ​និង​សេចក្តី​ទុក្ខ​ ​ដូចជា​ឃ្នាប​ ​មានស្មារតី​ចំរើន​ឈាន​ ​ក្នុង​កាលណា​ ​កាលនោះ​ ​រមែង​មិនបាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​លើសលុប​ជាង​ឈាន​នោះ​ឡើយ​។​ ​បុគ្គល​ពាល់ត្រូវ​មគ្គ​ដ៏​ឧត្តម​ ​ប្រកបដោយ​អង្គ​ ​៤​ ​ពីរ​ដង​ដ៏​ក្សេម​ ​ជា​គ្រឿង​ជម្រះ​នូវ​កិលេស​ទាំងអស់​ដោយ​បញ្ញា​ ​ជា​អ្នកមាន​ស្មារតី​ ​ចំរើន​ឈាន​ ​ក្នុង​កាលណា​ ​កាលនោះ​ ​រមែង​មិនបាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​ក្រៃលែង​ជាង​ឈាន​នោះ​ឡើយ​។​ ​បុគ្គល​ចំរើន​នូវ​សន្ត​បទ​ ​ដែល​ឥតមាន​សោក​ ​ប្រាសចាក​ធូលី​ ​គឺ​កិលេស​ ​ឥតមាន​បច្ច័យ​តាក់តែង​ ​ជា​គ្រឿង​ជម្រះ​នូវ​កិលេស​ទាំងអស់​ ​ផ្តាច់​នូវ​ចំណង​ ​គឺ​សញ្ញោជនៈ​ ​ក្នុង​កាលណា​ ​កាលនោះ​ ​រមែង​មិនបាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​ក្រៃលែង​ ​ជាង​ការ​ចំរើន​នូវ​សន្ត​បទ​នោះ​ឡើយ​។​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636866928931655519
ទៅកាន់ទំព័រ៖