ព្រះត្រៃបិដក ភាគ ៥៧
នេះជាការគួរនៅគ្រប់គ្រងផ្ទះរបស់អ្នកឬ ម្នាលចិត្ត ឥឡូវនេះ ហេតុអ្វីក៏អ្នកនៅតែប្រកបយើងដែលជាអ្នកបួសហើយនោះ។ ម្នាលចិត្ត ក្រែងអ្នកអង្វរយើងឬ ពួកក្ងោកជាសត្វបក្សីមានស្លាបដ៏វិចិត្រ ទៅតាមអាកាស ជាសត្វស្រែកយំរំពងកក្រើកដី ក្នុងញកភ្នំ ពួកក្ងោកទាំងនោះ នឹងត្រេកអរចំពោះអ្នក ជាអ្នកចំរើនឈានក្នុងព្រៃ។ ម្នាលចិត្ត អ្នកលះបង់ត្រកូលផង ពួកមិត្តផង ពួកញាតិជាទីស្រឡាញ់ផង សេចក្ដីត្រេកអរ និងល្បែងផង កាមគុណទាំងអស់ក្នុងលោកផង ហើយចូលមកនៅក្នុងព្រៃនេះ ម្ល៉ឹងហើយ អ្នកនៅតែមិនត្រេកអរនឹងយើង។ ចិត្តរបស់យើងនេះ មិនមែនជាប្រយោជន៍ដល់ជនទាំងឡាយដទៃឡើយ ប្រយោជន៍អ្វីដោយការខ្សឹកខ្សួល ក្នុងកាលដែលខ្លួនប្រុងប្រៀប (ដើម្បីច្បាំងនឹងកិលេសមារ) យើងសំឡឹងមើលនូវភពបីទាំងអស់នេះ ថាជារបស់នាំឲ្យញាប់ញ័រ ទើបចេញមកស្វែងរកអមតបទ។ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គជាបុគ្គលប្រសើរជាងសត្វជើង ២ ជាមហាពេទ្យ ជាធម្មសារថី របស់សត្វ អ្នកពោលនូវពាក្យសុភាសិត
ID: 636866987012987581
ទៅកាន់ទំព័រ៖