ព្រះត្រៃបិដក ភាគ ៥៧

​ចិត្តជា​ធម្មជាតិ​ញាប់ញ័រ​ ​ដូច​ស្វា​ ​បុគ្គល​មិនទាន់​ប្រាសចាក​រាគៈ​ ​មិន​ងាយ​នឹង​រារាំង​បាន​។​ ​ក៏​កាម​ទាំងឡាយ​ ​ជា​របស់​ដ៏​វិចិត្រ​ ​ជា​របស់​ផ្អែម​ ​ជាទី​រីករាយ​នៃ​ចិត្ត​ ​ជា​របស់​ដែល​ពួក​បុថុជ្ជន​ ​អ្នក​ល្ងង់ខ្លៅ​ជាប់​ចំពាក់​ ​ពួក​បុថុជ្ជន​នោះ​ ​ជា​អ្នក​ស្វែងរក​ភព​ថ្មី​ ​តែង​ប្រាថ្នា​នូវ​សេចក្ដីទុក្ខ​ ​(​បុថុជ្ជន​ទាំងនោះ​)​ ​ត្រូវចិត្ត​របស់​ខ្លួនឯង​ដឹកនាំ​ទៅ​ទម្លាក់​ក្នុង​នរក​ ​ធ្វើឲ្យ​ឃ្លាតចាក​សេចក្ដីសុខ​។​ ​អ្នក​កាល​នៅក្នុង​ព្រៃ​ ​ជា​កន្លែង​ឮសូរ​សព្ទ​ក្ងោក​ ​និង​គ្រៀល​យំ​ ​មាន​ទាំង​ខ្លាដំបង​ ​ខ្លាធំ​ ​ចោមរោម​ ​ចូរ​អ្នក​លះបង់​នូវ​សេចក្ដី​អាឡោះអាល័យ​ ​ក្នុង​កាយ​ចេញ​ ​ចូរ​កុំ​ឲ្យ​ ​(​ខណៈ​)​ ​ឃ្លាត​ទៅ​បាន​ ​ម្នាល​ចិត្ត​ ​អ្នក​គួរតែ​ប្រកប​យើង​ ​(​ក្នុង​សម្មា​ប្រតិបត្តិ​)​ ​ក្នុង​កាលមុន​ ​ដោយ​ប្រការ​ដូច្នោះ​វិញ​។​ ​អ្នក​ចូរ​ចំរើន​ឈាន​ ​ឥន្រ្ទិយ​ ​ពលៈ​ ​ពោជ្ឈង្គ​ ​និង​សមាធិ​ភាវនា​ ​ចូរ​សម្រេច​នូវ​វិជ្ជា​ ​៣​ ​ក្នុង​សាសនា​របស់​ព្រះពុទ្ធ​ ​ម្នាល​ចិត្ត​ ​អ្នក​ប្រកប​យើង​ក្នុង​កាលមុន​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​អ្នក​ចូរ​ចំរើន​នូវ​មគ្គ​ ​ជាម​គ្គ​នាំ​សត្វ​ឲ្យ​រួចចាក​វដ្ដទុក្ខ​ ​ជាហេតុ​ចុះ​កាន់ការ​អស់​ទុក្ខ​ទាំងពួង​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​ជា​គ្រឿង​ជំរះ​នូវ​កិលេស​ទាំងពួង​ ​ដើម្បី​ដល់​នូវ​ព្រះនិព្វាន​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636866987177096968
ទៅកាន់ទំព័រ៖